ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic បានទាត់បាល់ពិន័យ១១ម៉ែត្រជួយអោយក្រុមភ្ញៀវ AC Milan ផ្តួលក្រុមជើងខ្លាំងឈរចំណាត់ថ្នាក់លេខ២គឺម្ចាស់ផ្ទះ Lazio ក្នុងលទ្ធផល៣ទល់និង០កាលពីយប់ថ្ងៃសៅរ៏ទី ៤កក្កដា ២០២០ម្សិលមិញនេះ។លទ្ធផលដ៏ល្អនេះជាការបង្កឪកាស ដល់ក្រុមការពារតំណែងជើងឯក Juventus ស្ថិតយ៉ាងប្រកៀកក្នុងការលើកពានក្របខណ្ឌ SerieA ជាលើកទី៩ ជាប់ៗគ្នារយៈពេល១ទសវត្សចុងក្រោយនេះ។

អតីតខ្សែប្រយុទ្ធ Man.Utd និង LA Galaxy សញ្ជាតិស៊ុយអ៊ែតបមានវ័យ ៣៨ ឆ្នាំបានបង្កើនការនាំមុខគ្រាប់បាល់ទី២ បន្ទាប់ពីមិត្តរួមក្រុម Hakan Calhanoglu ស៊ុតបាល់ពីចំងាយបញ្ចូលទីបើកឆាកបានយ៉ាងល្អនៅនាទីទី២៣ ។បន្ទាប់ពី Ibrahimovic បន្ថែមគ្រាប់បាល់ទី២មុនបញ្ចប់តង់ទី១កីឡាករ Ante Rebic ក៏មានឪកាសបន្ថែមគ្រាប់បាល់ទី៣នៅនាទីទី៥៩ផងដែរ ខណៈក្រុមម្ចាស់ផ្ទះ Lazio មិនមានឪកាសវាយបកតាមបាន១គ្រាប់សោះឡើយ ។

ក្រោយសល់ ៨ ប្រកួតទៀតនិងបញ្ចប់រដូវកាលក្រុមប្រជែងពាន Lazio នៅតែបន្តឈរលេខរៀងទី២ ក្នុងតារាង គិតត្រឹមសប្តាហ៏ទី៣០ និងមាន ៧ ពិន្ទុតាមពីក្រោយក្រុមលោក Maurizio Sarri ។ជ័យជំនះនេះបានជួយអោយ AC Milan ឈានទៅចាប់កៅអីសម្រាប់ការប្រកួតជម្រុះពានរង្វាន់ Europa League ក្នុងចំណាត់ថ្នាក់ទី ៦ឈរពីលើក្រុមលេខរៀងទី៧ Napoli ដែលមាន១ប្រកួតនៅក្នុងដៃចំនួន១ពិន្ទុ។

ប្រភព៖ BBC

វីដេអូ៖