បរាជ័យជាមួយម្ចាស់ផ្ទះ Manchester City ៣-០ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២៩កាលពីថ្ងៃព្រហស្បត្ត៏នេះ បានធ្វើអោយខ្សែការពារ David Luis សារភាពថា ខ្លួនបានរួមចំណែកធំដែលនាំអោយក្រុមចាញ់ក្លឹបការពារតំណែងជើងឯក Premier League ធ្ងន់ធ្ងរបែបនេះ។
Luis បានសាងកំហុស២ដង គឺទី១មិនអាចរារាំង Sterling រកគ្រាប់បាល់បើកឆាក និង ទី២ ទាញអាវខ្សែបម្រើ Riyad Mahrez ធ្វើអោយអាជ្ញាកណ្តាលផ្តលបាល់ពិន័យ១១ម៉ែត្រខណៈ Kevin De Bruyne ជាអ្នកកាត់សេចក្តីបានសម្រេចបន្ទាប់ពីរូបគេត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញ។
អតីតខ្សែការពារ PSG និង Benfica រូបនេះកិច្ចសន្យារបស់ខ្លួននិងត្រូវអស់សុពលភាពនៅដំណាច់ខែមិថុនានេះ បាននិយាយថា:បរាជ័យរបស់ក្រុមកើតនៅសប្តាហ៏កើតនេះចេញពីកំហុសរបស់ខ្ញុំ។ ក្រុមនៅតែធ្វើបានល្អទោះសល់អ្នកលេងតែ១០នាក់។ ការពិតខ្ញុំចង់នៅទីនេះហើយខ្ញុំនៅតែមានសុទិដ្ឋិនិយមថានិងចូលលេងនៅការប្រកួតលើកក្រោយបន្តទៀត។ ។ Luiz បានចូលរួមជាមួយកាំភ្លើងធំ Arsenal កាលពីរដូវក្តៅមុនដោយផ្លាស់ពីក្រុមតោខៀវ Chelsea ក្នុងតម្លៃ ៨ លានផោននាថ្ងៃចុងក្រោយនៃការផ្ទេរកីឡាករ។
ប្រភព៖ BBC