រំលឹកដល់នៅថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០០៩ ពោលគឺ១១ឆ្នាំកន្លងផុតជាពេលដែលប្រធានក្លឹបអធិរាជស Real Madrid លោក Florentino Perez បានប្រកាសចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Cristiano Ronaldo ដើម្បីក្លាយជាតួអង្គមួយមានភារកិច្ចចំបងគឺប្រជែងជាមួយ Leo Messi ដែលកំលុងពេលនោះកំពុងដឹកនាំដោយអតីតគ្រូបង្វឹកលោក Pep Guardiola ។
ការបង្ហាញខ្លួនសម្រាប់រដូវកាលដំបូងរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះគឺប្រឈមការលំបាកមួយចំនួនខណៈ ក្លឹបបានឈ្នះពាន Copa del Rey និងជើងឯក La Liga ព្រមទាំងពាន Super Cup ពីរដងស្របពេលលោក Guardiola ចាកចេញពីកីឡាដ្ឋាន Camp Nou ។ បន្ទាប់មក Real Madrid បានចាប់ផ្តើមឈ្នះពានទាំងនេះសាជាថ្មីទៀត ខណៈទម្រង់លេងរបស់គាត់ នៅតែរក្សាបានល្អ ព្រមទំាងវិវឌ្ឍសមត្ថភាពរបស់ខ្លួនក្លាយជាខ្សែប្រយុទ្ធជួរមុខលំដាប់ថ្នាក់ពិភពលោកល្អបំផុតលើភពផែនដី ក្រោយដែលផ្លាស់មកចាប់អាជីពថ្មីលើទឹកដីរាជធានីប្រទេសអេស្ប៉ាញមួយនេះ។
បន្ទាប់ពីជួយក្លឹបឈ្នះពានទ្វីបអឺរ៉ុប (Champions League) ជាលើកទី១០កាលពីឆ្នាំ ២០១៤ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅប្រទេសកំណើតទីក្រុង Lisbon កំពូលខ្សែប្រយុទ្ធមានវ័យ៣៥ឆ្នាំរូបនេះបន្តខិតខំប្រឹងប្រែងជួយក្លឹបបន្តពានកំពូលនេះ៣ដងបន្ថែមទៀត ពោលគឺនៅឆ្នាំ ២០១៦ ២០១៧ និងចុងក្រោយនៅឆ្នាំ២០១៨ ។
Ronaldo បានបង្ហាញភាពមិនសូវសប្បាយចិត្តជាមួយនិងការអបអរពានរង្វាន់ Champions League ចុងក្រោយនិងជាលើកទី១៣របស់ក្លឹបជាមួយមិត្តរួមក្រុមនោះទេ។ ទីបំផុតគាត់បានចាកចេញពីទឹកដី Santiago Bernabeu ទៅកាន់ក្លឹប Juventus ក្រោយរកគ្រាប់បាល់បាន ៤៥០ គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី Assist ១២០គ្រាប់ ដោយឈ្នះពាន La Liga ២ដង,FIFA Club World Cup ៣ដងផងដែរ។
ប្រភព៖ Besoccer