ខ្សែការពារជើងចាស់ Thiago Silva របស់ក្លឹប Paris Saint Germain ចង់បន្តលេងអោយក្លឹបនៅលីកកំពូលអឺរ៉ុបរយៈពេល ២ ឆ្នាំទៀតដោយយោងគេហទំព័រ ESPN បានចុះផ្សាយ ។កីឡាករវ័យ ៣៥ ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះនឹងចាកចេញពីកីឡាដ្ឋាន Parc des Princes នៅពេលកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួន ឈានចូលដល់ចុងបញ្ចប់នៃ រដូវកាល២០១៩-២០២០នេះ។
ខ្សែការពារកណ្តាលរូបនេះចង់មានការប្រកួតប្រជែងនិងរក្សាទម្រង់លេងបានល្អបន្តទៀតដើម្បីបង្កើនឱកាសជាប់ក្នុងកៅអីមួយសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលដើម្បីចូលរួមការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។
ប្រភព៖ ESPN