ការគាំទ្រពីសំណាក់លោក Josep Maria Bartomeu ដែលជាប្រធានក្លិប Barcelona បានកើតឡើង ប៉ុន្តែការគាំទ្រនោះ មិនបានផ្តល់នូវការជឿជាក់ដូចកាលពីមុនឡើយ។
កាលពីសប្តាហ៍មុនលោក Bartomeu បានបញ្ជាក់ថា គ្រូបង្វឹក Ernesto Valverde ត្រូវបាន «ជឿទុកចិត្តទាំងស្រុង» ប៉ុន្តែស្របពេលដែលកីឡាកររបស់ក្រុម Valencia បានរាំនៅលើទីលានប្រកួតនាកីឡដ្ឋាន Estadio Benito Villamarin ដោយបានលើកពាន Copa del Rey ចុះឡើង ការគាំទ្ររបស់លោកហាក់ដូចជាមិនមានស្ថិរភាពឡើយ។
លោក Bartomeu បានឲ្យដឹងថា៖ «លោក Ernesto មានកិច្ចសន្យាមួយសម្រាប់រដូវកាលក្រោយ។ គាត់ជាគ្រូបង្វឹក។ ខ្ញុំគិតថា ការបរាជ័យនេះ មិនមែនជាកំហុសរបស់គាត់ឡើយ»។ នៅពេលដែលត្រូវបានចោទសួរអំពីអនាគតរបស់លោក Valverde កាលពីថ្ងៃសុក្រ ខ្សែប្រយុទ្ធ Lionel Messi បានបញ្ជាក់ថា រូបគេចង់ឲ្យគ្រូបង្វឹករបស់ខ្លួនបន្តដឹកនាំ ខណៈដែលយល់ស្របរបស់ប្រធានក្រុមរូបនេះ អាចនឹងមានលក្ខខណៈសំខាន់ជាងសំដីរបស់ប្រធានក្លិបទៅទៀត។
Messi បាននិយាយថា៖ «និយាយឲ្យត្រង់ទៅ ខ្ញុំជឿជាក់ថា គ្រូបង្វឹករូបនេះបានបំពេញការងារដ៏ល្អមួយ ក្នុងពេលស្ថិតក្រោមការដឹកនាំរបស់លោក។ ខ្ញុំចង់ឲ្យគាត់បន្តដឹកនាំក្លិបនេះ»។ ប៉ុន្តែ ការលើកឡើងនោះបានកើតឡើងនៅមុនពេលការបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Valencia កាលពីថ្ងៃសៅរ៍ ហើយបើទោះបី Messi បានវាយបក១គ្រាប់នៅរយៈពេល១៧នាទីចុងក្រោយក៏ដោយ ប៉ុន្តែ ការបរាជ័យនេះ ធ្វើឲ្យក្រុម Barcelona ត្រូវបញ្ចប់រដូវកាលរបស់ខ្លួនទាំងការខកចិត្ត៕
ប្រភពព័ត៌មាន៖ Channel News Asia
ការចាញ់ក្រុម Valencia ធ្វើឲ្យ Barca និងគ្រូបង្វឹកមានសំណួរជាច្រើនដែលត្រូវឆ្លើយ
អត្ថបទទាក់ទង