វីរបុរសបាល់ទាត់ក្លឹប Roma លោក Francesco Totti បានលាលែងពីតួនាទីជានាយកផ្នែកកីឡារបស់ក្លឹប Roma ដែលបញ្ចប់ការរួមរស់ជាមួយគ្នាអស់រយៈពេលជាង ៣០ឆ្នាំ។
ការលាលែងនេះធ្វើឡើងក្រោយពីមានដំណឹងថា លោក និងម្ចាស់ក្លឹប Roma មានភាពរកាំរកូសនឹងគ្នាក្នុងមួយរយៈពេលចុងក្រោយនេះ ប៉ុន្តែសប្ដាហ៍មុនម្ចាស់ក្លឹប Roma បានស្នើឲ្យ Totti ធ្វើជានាយកផ្នែកបច្ចេកទេស។
ថ្លែងក្នុងគណៈកម្មការអូឡាំពិកអ៊ីតាលី Totti បាននិយាយថា៖ ” ខ្ញុំសង្ឃឹមថានឹងមិនមានថ្ងៃនេះទេ ប៉ុន្តែវានៅតែមាន។ ខ្ញុំមិនបានផ្ដល់ឱកាសធ្វើការក្នុងតំបន់បច្ចេកទេសទេ។ ពួកគេមិនស្ដាប់តាមគំនិតរបស់ខ្ញុំ ហើយបំបិទគ្រប់យ៉ាងមិនឲ្យខ្ញុំដឹង ” ។
គួររម្លឹកផងដែរថា Totti បានចូលរួមជាមួយថ្នាលយុវជន Roma នៅឆ្នាំ១៩៨៩ ហើយឡើងមកឈុតធំនៅឆ្នាំ១៩៩៣ ក្នុងអាយុ ១៦ឆ្នាំ ហើយលោកបានចូលនិវត្តន៍កាលពីឆ្នាំ២០១៧៕
លោក Francesco Totti អាក់អន់ចិត្តនឹងក្លឹប Roma បានលាលែងពីតំណែង Director
អត្ថបទទាក់ទង