ក្លឹប Roma បានបង្ហាញចេតនាមិនបំពេញតាមការទាមទារចុះកិច្ចសន្យារកីឡាករ Henrikh Mkhitaryan ពីក្រុមកាំភ្លើងធំ Arsenal មកកាន់ក្របខណ្ឌ SerieA ជាអចិន្ត្រៃយ៍នោះទេ។ទោះបីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៦ គ្រាប់និងAssist ៤ គ្រាប់កំលុងពេល យុទ្ធនាការខ្ចីជើងរដូវកាល២០១៩-២០២០នេះ ជាមួយបញ្ហារបួស ទាំងក្រុម Roma និង Mkhitaryan ចង់ព្រមព្រៀងលេងខ្ចីជើងនៅរដូវកាលទី ២បន្តទៀត ។

Arsenal មានបំណងចង់បានតម្លៃខ្លួនអតីតខ្សែបម្រើក្រុម Man.Utd និង Dortmund សញ្ជាតិកីឡាករអន្តរជាតិអាមេនីក្នុងរង្វង់ទឹកប្រាក់ ៩ លានផោនទោះយ៉ាងណាប្រភពពី ESPN បាន ឲ្យដឹងភាគី Roma បានស្នើសុំក្លិបយក្សនៃក្របខ័ណ្ឌ Premier League Arsenal ជួយបង់ប្រាក់សម្រាលបន្ទុកប្រាក់ឈ្នួលបច្ចុប្បន្នរបស់កីឡាករវ័យ ៣១ ឆ្នាំរូបនេះទទួលបាន ចំនួន ១៨០,០០០ ផោនក្នុងមួយសប្តាហ៍។

ទោះជាយ៉ាងណាការចរចារណាមួយនិងត្រូវបានសម្រេចធ្វើឡើងនៅពេលទីផ្សារដោះដូរកីឡាករ និង បើកនៅមុនពេលរដូវកាលថ្មី ២០២០-២០២១ចាប់ផ្តើមប្រកួត។

ប្រភព៖ Sportsmole