កីឡាករ Gareth Bale នៅតែជាកីឡាករដែលរត់លឿនជាងគេបំផុតក្នុងលោកនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ល្បឿនរបស់គេស្ទើរតែអាចប្រៀបធៀបជាមួយនឹង កំណត់ត្រារបស់ស្តេចល្បឿន Usain Bolt ដែលធ្វើបាន ៤៤,៧២ គ.ម។
ខាងក្រោមនេះគឺជាកីឡាករបាល់ទាត់១០រូប ដែលរត់លឿនបំផុតនៅរដូវកាល ២០១៨/១៩ ដោយយោងទៅតាមល្បឿនអតិបរមារបស់គេនៅលើទីលាន៖
១/ Gareth Bale ល្បឿន ៣៦,៩ គីឡូម៉ែត្រ/ម៉ោង

បើទោះជាធ្លាក់ទម្រង់លេង និង របួសរ៉ាំរ៉ៃ ប៉ុន្តែកីឡាករសញ្ជាតិវេល នៅតែជាកីឡាករដែល មានល្បឿនលឿនបំផុតក្នុងពិភពលោក ចាប់តាំងពីពេលគេលេងនៅ Southampton ក្នុងឆ្នាំ ២០០៦ ដែលកាលណោះទើបមានអាយុ១៦ឆ្នាំប៉ុណ្ណោះ។
២/ Kylian Mbappe ល្បឿន ៣៦ គីឡូម៉ែត្រ/ម៉ោង

គុណសម្បត្តិមួយក្នុងចំណោមទេពកោសល្យរបស់កីឡករវ័យ២០ឆ្នាំ សញ្ជាតិបារាំងគឺល្បឿន។ រដូវកាលនេះ Mbappe រកបាន ៣៣ គ្រាប់ក្នុងចំណោម៣៨ប្រកួតក្នុងលីគ។
៣/ Orlando Berrio ល្បឿន ៣៦ គីឡូម៉ែត្រ/ម៉ោង

បើទោះជាកីឡាករសញ្ជាតិកូឡុំប៊ីរបស់ក្លឹបវ័យ ២៨ ឆ្នាំរបស់ក្លឹបរូបនេះត្រូវបានគេស្គាល់ថាជាកីឡាករកំពូលល្បឿន ប៉ុន្តែគេបានត្រឹមឈរលេខ២ស្ទួនជាមួយ Mbappe។
៤/ Inaki Williams ល្បឿន ៣៥,៧១ គីឡូម៉ែត្រ/ម៉ោង

Inaki Williams គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅ Athletic Bilbao ស៊ុតបាន ១២ គ្រាប់ក្នុងចំណោម៣៨ប្រកួត។
៥/ Theo Walcott ល្បឿន ៣៥,៧ គីឡូម៉ែត្រ/ម៉ោង

Walcott នៅតែជាកីឡាករដែលមានល្បឿនលឿនបំផុតក្នុងពិភពកីឡាបាល់ទាត់។ បើទោះជាវ័យរាងជ្រេបន្តិចក្តី ប៉ុន្តែកីឡាករអង់គ្លេសរូបនេះនៅតែជាប់លេខ៥ជាកីឡាករដែលរត់លឿនបំផុតលើលោក។
៦/ Leroy Sane ល្បឿន ៣៥,៤៨ គីឡូម៉ែត្រ/ម៉ោង

Sane ស៊ុតបញ្ចូលទី ១៤ គ្រាប់ក្នុងចំណោម៣៦ប្រកួតរបស់គេនៅរដូវកាលនេះ និង បញ្ជូនឲ្យគេស៊ុតបញ្ចូលទី១៣លើក។ កីឡាករអាឡឺម៉ង់កំពូលល្បឿនរូបនេះ គឺជាកម្លាំងសំខាន់រត់ពេញស្លាប់ឆ្វេងរបស់ប្រព័ន្ធប្រយុទ្ធ Guardiola ពិសេសនៅពេលមានបាល់វាយបក ( counter-attack)។
៧/ Jamie Vardy ល្បឿន ៣៥,៤៤ គីឡូម៉ែត្រ/ម៉ោង

Vardy មានអាយុ៣២ឆ្នាំហើយពេលនេះ ប៉ុន្តែវ័យជ្រេរបស់កីឡាកររូបនេះមិនបានជះឥទ្ធិពលទៅលើល្បឿនរបស់គេឡើយ។
៨/ Patrick van Aanholt ល្បឿន ៣៥,៤២ គីឡូម៉ែត្រ/ម៉ោង

Patrick van Aanholt ខ្សែការពារស្លាបស្តាំសញ្ជាតិហូឡង់គឺជាកម្លាំងការពារដ៏សំខាន់ របស់ក្លឹប Crystal Palace ហើយកីឡាករកំពូលល្បឿនរូបនេះក៏ជាកម្លាំងចលករដ៏សំខាន់ជួយខ្សែប្រយុទ្ធរត់លឿនម្នាក់ទៀតគឺ Wilfried Zaha ក្នុងការរកគ្រាប់បាល់។
៩/ Moussa Sissoko ល្បឿន ៣៥,៣៣ គីឡូម៉ែត្រ/ម៉ោង

រដូវកាលនេះកីឡាករសញ្ជាតិបារាំងរបស់ Tottenham អាចរត់ល្បឿនអតិបរមារបស់គេបានរហូតដល់ទៅ ៣៥,៣៣ គីឡូម៉ែត្រ/ម៉ោង។
១០/ Karim Bellarabi ល្បឿន ៣៥,២៧ គីឡូម៉ែត្រ/ម៉ោង

Bellarabi គឺជាខ្សែបម្រើវ័យ ២៨ ឆ្នាំរបស់ក្លឹប Bayern Leverkusen។ រដូវកាលនេះ កីឡាករសញ្ជាតិអាឡឺម៉ង់ស៊ុតបាន ៩ គ្រាប់ក្នុងចំណោម២៤ប្រកួត៕
ប្រភពពី: Sabay