យោងតាមសារព័ត៌មាន Evening Standard បានឱ្យដឹងថា Ole Gunnar Solskajer បានធ្វើសំណើរនិងណែនាំនាយកប្រតិបត្តិទីផ្សារទិញដូរកីឡាករលោក Ed Woodward ឱ្យអនុម័ត្រថវិកាដើម្បីទិញយកខ្សែការពារកណ្តាល Harry Magurie បើទោះបីជាក្រុមកញ្ជ្រោងខៀវ Leicester City បានបញ្ចេញតម្លៃដែលខ្លួនចង់បានពីកីឡាករអន្តរជាតិអង់គ្លេសរូបនេះនៅទឹកប្រាក់ ៩០ លានផោនយ៉ាងណាក្តី។
កាលពី ១២ខែមុនលោក Jose Mourinho អតីតគ្រូបង្វឹក Man.United ធ្លាប់បានព្យាយាមចុះហត្ថលេខាលើកីឡាករវ័យ ២៦ឆ្នាំរូបនេះម្តងរួចមកហើយ បន្ទាប់ពីយុទ្ធនាការ World Cup ២០១៨ បន្ទាប់ពី Maguire បានបង្ហាញទម្រង់លេងគួរចាប់អារម្មណ៏ប៉ុន្តែលោក Woodward មានការស្ទាក់ស្ទើរដែល Leicester ទាមទារតម្លៃខ្លួនមិនតិចជាង ៧០លានផោននោះ។
9th June 2019, Stádio D Afonso Henriques, Porto, Portugal; UEFA Nations League Football 3rd placed final, England versus Switzerland; Harry Maguire of ENG plays the ball long upfield (photo by Nikola Krstic/Action Plus via Getty Images)
បច្ចុប្បន្នគ្រូបង្វឹកន័រវែសលោក Solskajer កំពុងដុតដៃដុតជើង ដើម្បីកសាងក្រុមរឹងមាំឡើងវិញ នៅរដូវក្តៅនេះក្រោយការផ្ទេរសមាជិកថ្មីទី១មកកាន់ទឹកដី Old Trafford គឺកីឡាករខ្សែបម្រើស្លាប Daniel James ពីក្លិបក្ងានស Swansea កាលពីដើមសប្តាហ៏នេះ។
Ole Gunnar Solskajer ថា: និងដាក់សំណើរទិញ Maguire ជាថ្មីក្រោយ Leicester បង្ហើបតម្លៃ
អត្ថបទទាក់ទង