Harry Kane កំពុងពិចារណាផ្លាស់ទៅកាន់ក្លឹបបិសាចក្រហម Manchester United នៅរដូវក្តៅនេះ។ ខ្សែប្រយុទ្ធឆ្នើមអង់គ្លេសបានបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការរង់ចាំមើលក្រុម Spurs កសាងទម្រង់លេងបានល្អឡើងវិញដើម្បីប្រជែងពានកំពូល Premier League និង Champions League បន្តទៀត។
ឪកាសកំពុងឃ្លាតឆ្ងាយបន្តលេង Champions League រដូវកាលក្រោយក៏ជារឿងមួយសំខាន់ដែលធ្វើអោយរូបគេខកចិត្តថែមទៀតផងដែរ។ដូច្នេះផ្អែកលើកត្តាទាំងនេះគឺជាមូលហេតុដែលអនុប្រធានប្រតិបត្តិលោក Ed Woodward មានឪកាសបង្កើនការ ដេញថ្លៃនៅរដូវក្តៅខាងមុខនេះ។
Kane បានចុះកិច្ចសន្យាថ្មីជាមួយក្លឹបកាលពីឆ្នាំ២០១៨ និង មានសុពលភាពដល់ឆ្នាំ២០២៤ ជាមួយគ្រាប់បាល់ ស៊ុតបញ្ចូលទីបាន១៨១គ្រាប់ ចង់បញ្ចប់អាជីពជាមួយឪកាសលើកពាន Champions League ក្រោយបរាជ័យជាមួយ Liverpool នៅវគ្គផ្តាច់ព្រ័ត្រ ដ៏ជូរចត់បំផុតកាលពីឆ្នាំមុន។ បច្ចុប្បន្ន Kane វ័យ ២៦ ឆ្នាំកំពុងតែព្យាបាលរបួសសរសៃពួរសាច់ដុំនិងមិនអាចទាន់បង្ហាញខ្លួនជួយក្រុមបាននៅឡើយទេ។
ប្រភព៖ Goal