ការប្រកួតក្របខណ្ឌលីកកំពូលទី២ទ្វីបអឺរ៉ុប Inter Milan ក្រោមការដឹកនាំរបស់គ្រូបង្វឹកអ៊ីតាលីលោក Antonio Conte បានកក់កៅអីវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ Europa League ជាមួយនឹងជ័យជម្នះ ២ទល់និង១ លើក្រុម Ludogorets មកពីប្រទេសប៊ុលហ្គារីសរុបការប្រកួតទាំងពីរជើងគឺ Inter Milan ៤ :១ Ludogorets ។

កីឡាករក្រុមភ្ញៀវ Cauly បើកការស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមភ្ញៀវមុនពេលកីឡាករ ក្រុមម្ចាស់ផ្ទះ Cristiano Biraghi និង Lukaku វាយបកផ្តួលក្នុងលទ្ធផល ២ទល់និង១។

ការប្រកួតជើងទី ២ គឺមានអ្នកចូលរួមទស្សនានៅកីឡដ្ឋាន San Siro តិចតួចបំផុត ខណៈលោក Conte បានពណ៌នាថាក្រុមម្ចាស់ផ្ទះលេងបានល្អ ទោះបីជាស្ថានភាពប្រទេសអ៊ីតាលីបច្ចុប្បន្ន រងការគំរាមកំហែងនៃការឆ្លងមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា រឺ Covid ១៩ ខណៈកីឡាករនិងបុគ្គលិកក្លឹប Ludogorets មានពាក់ម៉ាស់ការពារគ្រប់ៗគ្នាចាប់តាំងពីចេញពីព្រលានយន្តហោះសំដៅទៅសណ្ឋាគារដែលពួកគេស្នាក់នៅ។

វីដេអូ៖

ប្រភព៖ BBC