លោក Antonio Conte គ្រូបង្វឹករបស់ក្រុម Inter Milan បាននិយាយកាលពីថ្ងៃពុធ វា «មិនមែនជារឿងល្អឡើយ» ក្នុងការត្រូវបង្ខំឲ្យលេងក្នុងការប្រកួតក្របខ័ណ្ឌ Europa League និង Serie A នៅថ្ងៃខាងមុខនេះ ក្នុងកីឡដ្ឋានដែលគ្មានអ្នកគាំទ្រ ដោយសារតែការផ្ទុះមេរោគកូរ៉ូណា នៅប្រទេសអ៊ីតាលី។

Inter នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមមកពីប៊ុលហ្គារី Ludogorets ក្នុងក្របខ័ណ្ឌ Europa League វគ្គ៣២ក្រុមចុងក្រោយ ជើងទី២ នៅកីឡដ្ឋាន San Siro ដោយគ្មានអ្នកទស្សនា នៅរាត្រីនេះ នៅមុនពេលធ្វើដំណើរទៅជួបក្រុម Juventus ក្នុងទីក្រុង Turin នៅថ្ងៃអាទិត្យ សម្រាប់ការប្រកួតក្របខ័ណ្ឌលីករបស់អ៊ីតាលី ដែលក៏គ្មានអ្នកគាំទ្រផងដែរ។

លោក Conte បានប្រាប់ទូរទស្សន៍ Sky Sports Italia ថា៖ «វាមិនមែនជារឿងល្អឡើយ ពីព្រោះទីបំផុត កីឡាបាល់ទាត់ត្រូវការសាធារណជន និងត្រូវតែបង្កើតបរិយាកាសផ្សេងៗជុំវិញខ្លួន។ បរិយាកាសគឺជារឿងដ៏ល្អបំផុត»។

លោកបានបន្ថែមទៀតថា៖ «ការនិយាយបែបនេះ យើងមិនទទួលយកសម្រេចចិត្តផ្សេងៗដែលត្រូវបានធ្វើឡើយដោយអាជ្ញាធរអ៊ីតាលីឡើយ។ ខ្ញុំសង្ឃឹមថា អ្វីៗទាំងអស់នឹងវិលទៅរកសភាពធម្មតាវិញ»។ Inter នឹងនាំយកការនាំមុខ ២-០ ទៅកាន់ការប្រកួតនេះ នៅពេលជួបក្រុមមកពីប៊ុលហ្គារី ខណៈដែលពួកគេសម្លឹងរកការប្រជែងយកកៅអីវគ្គ១៦ក្រុមចុងក្រោយ ក្រោយពីធ្លាក់ចេញពីក្របខ័ណ្ឌ Champions League៕

ប្រភពព័ត៌មាន៖ Channel News Asia