ការប្រកួតក្របខណ្ឌលីកកំពូលអ៊ីតាលី SerieA សប្តាហ៏ទី២៦ បានស្ថិតក្នុងភាពស្រពេចស្រពិលខណៈការប្រកួតគូសំខាន់នោះគឺ ក្រុមការពារតំណែងជើងឯក Juventus គ្រោងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវក្រុមប្រជែងតំណែងជើងឯក Inter Milan នៅទីក្រុង Turin នៅថ្ងៃទី១ ខែមីនា ២០២០ ខាងមុខនេះ។
នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានបញ្ជាក់ជាផ្លូវការណ៏ថាការប្រកួតនៅសប្តាហ៏ខាងលើនេះ អាចត្រូវបានពន្យារពេលដោយសារតែការភ័យខ្លាចការឆ្លងជំងឺផ្តាសាយប្រភេទថ្មីរឺ Covid-19 ដែលមានប្រភពមកពីប្រទេសចិនត្រូវបានរកឃើញថាមានមនុស្ស ២នាក់បានស្លាប់ និងមួយចំនួនទៀតថាបានផ្ទុកមេរោគដ៏កាចសាហាវនេះនៅប្រទេសអ៊ីតាលី។
នៅប្រទេសអ៊ីតាលីនិងជើងហោះហើរធំៗចំនួនបួនត្រូវបានពន្យារពេលនៅចុងសប្តាហ៍មុន ខណៈ Inter Milan និង Sampdoria ក៏ត្រូវបានពន្យាពេលផងដែរ។ Juventus បច្ចុប្បន្នមានគម្លាត១ពិន្ទុលើកំពូលតារាងក្រោយផ្តួល SPAL ២ទល់និង១ កាលពីថ្ងៃសៅរ៏ ខណៈ Cristiano Ronaldo បង្ហាញខ្លួនលើកទី១០០០ និងស៊ុតបានគ្រាប់ទី១១ ក្នុងការប្រកួត ១១លើកចុងក្រោយ។
ប្រភព៖ Foxsportsasia