លោក Jose Mourinho គ្មានក្លឹបដឹកនាំទេចាប់តាំងពីត្រូវបាន ក្រុមបិសាចក្រហម Manchester United បញ្ចប់​តួនាទីនៅដំណាច់ឆ្នាំ ២០១៨ នាខែធ្នូកន្លងមក នេះ។អ្នកចាត់ការទូទៅអន្តរជាតិព័រទុយហ្គាល បាន​សារភាពថា ការអវត្តមានបង្ហាញខ្លួនដឹកនាំកូនក្រុមនៅទីលានប្រកួត នាំអោយរូបលោកមានអារម្មណ៏ធុញ​ទ្រាន់ នឹង ពេល​វេលា​ដែលនៅទំនេរនេះបំផុត ។

បច្ចុប្បន្នអតីតគ្រូបង្វឹក Porto ,Real Madrid ,InterMilan,Chelsea រូបនេះបានបើកទ្វារចំហរឪកាសផ្តល់ សំណើរ ពីសំណាក់ក្លឹបផ្សេងៗដែលចង់បានរូបលោក ទៅដឹកនាំក្រុម និង ជាចំណូលចិត្តរបស់លោកមានស្រាប់ ផងដែរនោះ។ថ្លែងប្រាប់បណ្តាញសារពត៌មានអង់គ្លេសគ្រូបង្វឹកមានរហស្សនាមត្រូវបានគេស្គាល់ថា Special One ថា:

ស្ថានភាពខ្ញុំពេលនេះគឺធ្ងន់ធ្ងរបំផុត និង ពោរពេញដោយភាពអផ្សុកខ្ញុំមិនអាចទទួលយក​នៅអ្វី​ដែល​កំពុង​​ជួបនៅពេលនេះទេ។ ខ្ញុំពិតជានឹកទីលាននឹកបាល់ទាត់បំផុត ។