Chelsea បានបញ្ជាក់ពីការចាកចេញរបស់ខ្សែការពារសញ្ជាតិដាណឺម៉ាក Andreas Christensen នៅពេលដែលកិច្ចសន្យារបស់ខ្លួន ផុតកំណត់នៅចុងខែមិថុនា២០២២នៅទឹកដី Stamford Bridge ។កីឡាករ វ័យ ២៦ ឆ្នាំគ្រោងនឹងចុះហត្ថលេខាជាមួយក្រុមអ្នកមានបុណ្យ Barcelona ក្រោយចំនាយពេល១០ឆ្នាំជាមួយក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏។
Christensen គឺជាកីឡាទីពីរបន្ទាប់ពីមិត្តរួមក្រុមកីឡាករ Antonio Rudiger ដែលទើបតែបានផ្លាស់ទៅកាន់ក្រុមជើងឯកទ្វីបអឺរ៉ុបគឺអធិរាជស Real Madriដោយគ្មានតម្លៃខ្លួនកាលពីពេលថ្មីៗនេះផងដែរ។ ទោះយ៉ាងណាក្រៅពីកីឡាករ២រូបខាងលើនៅមានកីឡាករឈុតធំ៣រូបទៀត មានដូចជា Danny Drinkwater, Charly Musonda និងខ្សែការពារ Jake Clarke-Salterក៏និងចាកចេញពីក្លឹបផងដែរ ។
គួរបញ្ជាក់ថា Christensen បានចូលរួមជាមួយ Chelsea ពីក្លឹប Brondby របស់ដាណឺម៉ាកកាលពីអាយុ ១៦ ឆ្នាំក្នុងឆ្នាំ ២០១២ ដោយបានបង្ហាញខ្លួន ១៦១ប្រកួត និងបានឈ្នះពានFA Cup, Europa League, UEFA Super Cup, FIFA Club World Cup និង Champions League ជាមួយក្លឹប។រីឯ Drinkwater បានផ្ទេរមក Chelsea ក្នុងឆ្នាំ ២០១៧ បន្ទាប់ពីឈ្នះ Premier League ជាមួយ Leicester ប៉ុន្តែបង្ហាញខ្លួនត្រឹមតែ២៣ ប្រកួតសម្រាប់ក្លឹប ប៉ុណ្ណោះហើយការចូលលេងចុងក្រោយបំផុតគឺនៅព្រឹត្តការណ៏ Community Shield ក្នុងឆ្នាំ ២០១៨ ។
ប្រភព៖ BBC