Sevilla បានបង្ហាញពីការចាប់អារម្មណ៏ចង់ផ្លាស់ប្តូររវាងកីឡាករខ្សែការពារកណ្តាល Jules Kounde របស់ខ្លួនជាមួយនិង កីឡាករ Andreas Christensen របស់ក្រុមតោខៀវ Chelsea បន្ទាប់ពីក្រុមជើងឯក Champions League បានបង្ហាញ ពីការចាប់អារម្មណ៏ចងបានកីឡាករអន្តរជាតិបារាំងរូបនេះមកកាន់ក្របខណ្ឌPremier League ។

ការពិត Chelsea ពីដំបូងឡើយចង់បានធ្វើការផ្លាស់ប្តូរខ្សែការពារអន្តរជាតិបារាំង Kurt Zouma ជាមួយនិងកីឡាករបារាំង Koude ដែលមានតម្លៃខ្លួនដល់ទៅ ៦៨ លានផោនឯណោះ ប៉ុន្តែមូលហេតុនោះគឺក្រុមលោក Thomas Tuchel ចង់អោយ Sevilla ទម្លាក់តម្លៃខ្លួនកីឡាករឆ្នើមរបស់ខ្លួនរូបនេះបូករួមនិងការដោះដូរ ក្រោយពី Zouma កំពុងត្រូវបានក្លឹប West Ham ចាប់អារម្មណ៏ផងដែរ។

ប្រភពីគេហទំព័រ The Athletic បានចុះផ្សាយថាៈ Christensen ត្រូវបានក្លឹប Sevilla កោតសរសើរពីសមត្ថភាពរបស់ខ្លួន ប៉ុន្តែសម្រាប់ Chelsea មិនមានគម្រោងអនុញ្ញាតឱ្យកីឡាករអន្តរជាតិដាណឺម៉ាករូបនេះចាកចេញទេ និងសង្ឃឹមថារូបគេនិង បន្តកិច្ចសន្យាថ្មីមុន រដូវក្តៅឆ្នាំ ២០២២ ខាងមុខ។ Christensen បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ដាណឺម៉ាក ដោយជួយអោយពួកគេឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយូរ៉ូ ២០២០ ។ កាលពីរដូវកាលចាស់រូបគេបង្ហាញខ្លួនសរុបបាន២៧ ដងគ្រប់ក្របខណ្ឌប្រកួតនិងចូលលេងបាន ៥១ នាទីនៅវគ្គផ្តាច់ព្រ័ត្រ Champions League ។

ប្រភព៖ Sportsmole