ក្រុមហង្សក្រហម Liverpool កំពុងតែសម្លឹងឃើញបេក្ខភាពកីឡាករ Christopher Nkunku របស់ក្រុម RB Leipzig ដើម្បីនាំយកមក ជំនួសតំណែងខ្សែប្រយុទ្ធឆ្នើម Mohamed Salah ដែលកំពុងជួបប្រទះនិងអនាគតមិនច្បាស់លាស់នៅទឹកដី Anfield ខណៈសាម៉ី ខ្លួនបាន ព្រលយពាក្យថានិងសម្រេចចិត្តពីអនាគតក្រោយការប្រកួតផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃអាទិត្យជាមួយក្រុម Real Madrid ។

បើទោះបីជាក្រុមលោក Jurgen Klopp នៅតែមានសុទិដ្ឋិនិយមថានឹងអាចបញ្ចុះបញ្ចូល Salah ឱ្យបន្តកុងត្រាថ្មីជាមួយក្លឹប លើស ពីឆ្នាំ ២០២៣ ប៉ុន្តែក្រុមជើងឯករងលីកកំពូលអង់គ្លេសក៏បានរៀបចំផែនការរួចជាស្រេចផងដែរ ប្រសិនជាកីឡាករឆ្នើមក្នុងករណីដែលគាត់ សម្រេចិត្តចាកចេញ។

ផែនការមួយក្នុងចំណោមផែនការទាំងនោះពាក់ព័ន្ធនឹងការសម្លឹងឃើញខ្សែបម្រើ-ប្រយុទ្ធអន្តរជាតិបារាំង Nkunku ដែលបានស៊ុតបញ្ចូលទី បាន ៣៥ គ្រាប់ក្នុង ៥២ ប្រកួតសម្រាប់ RB Leipzig កាលពីរដូវកាលមុន ខណៈ Liverpool បានចាត់ភ្នាក់ងារ របស់ខ្លួនអោយជួបពិភាក្សាជាមួយតំណាងរបស់ Nkunku ២ដងរួចមកហើយកាលពីសប្តាហ៍ថ្មីៗនេះ។

ប្រភព៖ Gold