Antonio Rudiger ខ្សែការពារឆ្នើមសញ្ជាតិអាឡឺម៉ង់បានចូលរួមជាមួយក្រុម Real Madrid ជាមួយនិងការចុះកិច្ចសន្យានៅទឹកដី Santiago Bernabeu រហូតដល់ឆ្នាំ២០២៦ ។ ខ្សែការពារកណ្តាលដ៏មានបទពិសោធន៏រូបនេះនិងចូលរួមជាមួយក្រុមលោក Carlo Ancelotti ហើយក្លឹបជើងឯក La Liga ត្រៀមធ្វើការប្រកាសជាផ្លូវការណ៏ក្រោយពីReal Madrid ប្រកួតវគ្គផ្តាច់ព្រ័ត្រChampion League ជាមួយLiverpool។ Rudiger បានចាប់ផ្តើមអាជីពជាមួយ ក្លឹបធំៗពោលគឺធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលក្នុងនាមយុវជនរបស់ Dortmund ហើយបន្ទាប់មកគឺបានផ្លាស់ទៅ Stuttgart ។និងបន្តចូលរួមជាមួយ Roma ក្នុងក្រុមឈុតធំដោយរីករាយជាមួយក្រុមជម្រើសជាតិអ៊ីតាលីពីររដូវកាល និងចូលលេងសរុបចំនួន ៧២ ប្រកួត។

មិនទាន់បានបង្ហាញភាពលេចធ្លោ និង ទម្រង់លេងដល់កម្រិតកំពូលមួយនៅពេលដែលចូលរួមជាមួយ Chelsea ក្នុងឆ្នាំ ២០១៧ក្រោយពីក្លឹបបានចំណាយប្រាក់៣៥លានយូរ៉ូអោយ Romaនោះឡើយ។ ប៉ុន្តែក្រោយចូលលេងបាន២០០ប្រកួត ជាមួយរយៈពេលប្រាំមួយរដូវកាល អាជីពរបស់គាត់នៅទឹកដី Stamford Bridge មានភាពប្រសើរឡើងជាលំដាប់ ដោយទទួលបានទំនុកចិត្តជាប់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការជាច្រើន ។

ធ្លាប់បង្ហាញខ្លួនអោយក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់បាន ៦៤ ដងក្នុងនោះវត្តមាននៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ហើយកាលពី ឆ្នាំ២០១៧ Rudiger បានឈ្នះពានរង្វាន់ FIFA Confederations Cup និងពានរងង្វាន់កម្រិតក្លឹបនៅអឺរ៉ុបទាំង Champions League និង Europa League ជាមួយ Chelsea ក៏ដូចជា UEFA Super Cup និង FIFA Club World Cup ផងដែរ។

ប្រភព៖ Besoccer