គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានបញ្ជាក់ប្រាប់ថា Hakim Ziyech និង Romelu Lukaku អាចខកខានការប្រកួតលីកកំពូល Premier League នៅថ្ងៃសៅរ៍ជាមួយក្រុម Southampton ។កាលពីយប់ថ្ងៃពុធ កីឡាករទាំងពីរត្រូវបានដាក់ឲ្យលេងជា កីឡាករបម្រុង ខណៈក្រុមតោខៀវបានរងបរាជ័យក្នុងលទ្ធផល ៣-១ ទល់នឹង Real Madrid ក្នុងក្របខ័ណ្ឌ Champions League។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ បានលើកឡើងថាៈ Callum Hudson-Odoi នៅមិនទាន់អាចលេងបាន ហើយយើងកំពុងនៅតែប្រឈមភាពមន្ទិលសង្ស័យចំពោះ Romelu និង Hakim ពួកគេមិនបានហ្វឹកហាត់កាលពីម្សិលមិញដោយសារបញ្ហាតិចតួច។ យើងសង្ឃឹមថានឹងអាច ហ្វឹកហាត់នៅថ្ងៃនេះ ប៉ុន្តែពួកគេនឹងត្រូវការធ្វើតេស្ត និងការបញ្ជាក់នៅម៉ោង ៣ រសៀល ដើម្បីមើលថាតើពួកគេអាចលេងបាននៅថ្ងៃសៅរ៏រឺទេ?។
បន្ទាប់ពីចាញ់ ៤-១ក្រោមថ្វីជើងក្រុមភ្ញៀវ Brentford កាលពីចុងសប្តាហ៍មុន Chelsea ឈរនៅលេខរៀងទី៣មានគម្លាត ប្រាំពិន្ទុពីលើក្រុមលេខ ៥ Arsenal ក្នុងតារាងចំណាត់ថ្នាក់កំពូលTop-៤។
ប្រភព៖ Sportsmole