ក្លឹប West Ham បានដាក់តម្លៃលក់ខ្សែបម្រើ Declan Rice ក្នុងតម្លៃ១៥០លានផោននៅរដូវកាលដោះដូរកីឡាករខាងមុខនេះ។

West Ham មិនអាចស្វែងរកការបន្ដកុងត្រាថ្មីជាមួយ Rice បាននោះទេ។ ដោយនេះមានន័យថាខ្សែបម្រើអង់គ្លេសនេះពិតជាចង់ចាកចេញពីក្រុមដើម្បីរកក្លឹបថ្មីលេងហើយ។ ដោយឡែកបច្ចុប្បន្នមានក្លឹបច្រើនណាស់ចង់បានរូបគេ ជាពិសេស Manchester United ដែលបានព្យាយាមតាមទិញតាំងពីរដូវកាលមុនមកម្ល៉េះ។

ដោយសារតែមើលឃើញថាមានក្លឹបច្រើនចង់បាននេះហើយ ទើបបានជាក្រុមរបស់លោក David Moyes បានដាក់តម្លៃផ្ដាច់កុងត្រាលើរូបគេដល់ទៅ១៥០លានផោនឯណោះ។ ដោយតម្លៃនេះគឺស្មើនឹងតម្លៃដែលក្រុម Spurs ប្រកាសដាក់លក់ Harry Kane នៅរដូវកាលមុនដែរ តែចុងក្រោយគ្មានក្លឹបណាមួយហ៊ានទិញឡើយ៕

ប្រភព៖ Dailymail