Barcelona និងត្រៀមធ្វើការសម្រេចចិត្តថាពួកគេនឹងត្រូវជ្រើសរើសរវាងកីឡាករសំខាន់ពីររូបគឺ Ousmane Dembele និង Adama Traore ដើម្បីបន្តស្នាក់នៅជាអចិន្រ្តៃយ៏នៅទឹកដី Camp Nou ។ អាជីពរបស់ Dembele ហាក់ឃ្លាតឆ្ងាយពី Barcelona កំលុងពេល ខែមករា ប៉ុន្តែទីបំផុតរូបគេនៅបន្តលេងអោយក្លឹបមុនពេលរដូវកាលនេះឈានដល់ទីបញ្ចប់ ជាមួយនិងការបង្ហាញសមត្ថភាពដោយរកបានគ្រាប់បាល់បញ្ចូលទី ៧ ដងចាប់តាំងពីពេលនោះមក។
Traore ដែលត្រូវបានខ្ចីជើងពី Wolverhampton Wanderers កាលពីពីរខែមុន និងត្រូវបានក្លឹបគ្រោងដាក់អោយលេងជំនួស Dembele ប៉ុន្តែឥឡូវនេះ ដោយសារបញ្ហាហិរញ្ញវត្ថុ Barcelona និងមិនអាចថែរក្សាកីឡាករកីឡាករទាំងពីរអោយលេងរួមគ្នានៅទឹកដី Catalonia បានទេ។យោងគេហទំព័រអេស្បាញ Marca បានចុះផ្សាយថា Barcelona គ្រោងចំណាយប្រាក់ ៣០ លានអឺរ៉ូក្នុងការចុះហត្ថលេខាជាអចិន្ត្រៃយ៍នាំយក Traore ពី Wolves ស្របពេលពួកគេត្រូវត្រៀមថវិកាដើម្បីចរចារអោយ Dembele បន្តកុងត្រាថ្មីគោលចំណងជៀសវាងការផ្លាស់ទៅកាន់ក្លឹបបរទេស ដោយគ្មានតម្លៃខ្លួននៅចុងរដូវកាលនេះ។
គេជឿថា Dembele នឹងបើកចំហរក្នុងការបន្តនៅជាមួយក្រុមរបស់ Xavi ប្រសិនបើសំណើរត្រឹមត្រូវសម្រាប់គាត់ ហើយនោះអាចជាជម្រើសថោកជាងសម្រាប់ក្លឹបជាងការទិញ Traore ពីក្លឹបនៅ Premier League ។Dembele បានបង្ហាញខ្លួនចូលលេងនៅ La Liga ត្រឹមតែ ១២ ដងប៉ុណ្ណោះក្នុងអំឡុងពេលនៃយុទ្ធនាការរដូវកាលនេះ ខណៈ Traore បង្កើតឪកាសបញ្ចប់ទីបាន ២ដងក្រោយបង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួត៦ លើកក្រោយចូលរួមជាមួយពួកគេនៅក្នុងខែមករា។
ប្រភព៖ Sportsmole