ខ្សែបម្រើស្លាបក្រុម Wolverhampton កីឡាករ Adama Traoré មិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមជាតិ អេស្បាញនៅឯទីលាន Ciudad del Fútbol de Las Rozas នោះទេបន្ទាប់ពីរូបគេបានឆ្លងកាត់ការធ្វើតេស្តិ៍រកឃើញមានផ្ទុកមេរោគកូវីត-១៩តាំងពី នៅប្រទេសអង់គ្លេសមកម្លេះ។

គួរបញ្ជាក់ថា Traore នឹងត្រូវបានដាក់អោយនៅដាក់ដោយឡែកនៅ ទឹកដីអង់គ្លេសមួយរយៈពេលសិនរហូតដល់ទទួលបានលទ្ធផលពីការធ្វើតេស្តលើកទីពីរបន្តទៀត។ កីឡាករដែលមានកាយសម្បទាមាំមួន និង មានសាច់ដុំធំៗរូបនេះត្រូវបាន កោះហៅមកជួយក្រុមគោជល់អេស្បាញតាំងតែពីឆ្នាំ ២០១៩មកម្លេះប៉ុន្តែរូបគេបានដកខ្លួនចេញវិញដោយសារបញ្ហារបួស។

គិតមកដល់ពេលឥឡូវនេះជិតមួយឆ្នាំគិតចាប់តាំងពីថ្ងៃនោះមកគាត់ហាក់ដូចជាខកខានក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់អេស្បាញបន្តទៀត ខណៈដែលរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អ នៅ ក្របខណ្ឌ Premier League កាលពីរដូវកាលមុន។ Traore និងត្រូវបានលោក Luis Enrique ផ្តល់ឪកាសជាថ្មីម្តងទៀតដើម្បីបង្ហាញខ្លួនអោយអេស្បាញប្រសិនការធ្វើតេស្តលើកទី ២ របស់គាត់មានលទ្ធផលអវិជ្ជមានយោងប្រភពពីគេហទំព័រ Marca បានចុះផ្សាយ។

ប្រភព៖ Sport.Es