Javier Saviola បាននិយាយការពារមិត្តរួមជាតិគឺកំពូលខ្សែប្រយុទ្ធ Leo Messi ថានៅមិនទាន់ទទួលបានពេលវេលាដ៏ល្អបំផុតកំលុងពេលប្រកបអាជីពរដូវកាលដំបូងនៅ PSG នៅឡើយ ។ Saviola ដែលធ្លាប់លេងអោយ Real Madrid និង Barcelona បច្ចុប្បន្នមានវ័យ៤០ ឆ្នាំ បានបញ្ជាក់យ៉ាងច្បាស់ថា Messi មិនល្អឥតខ្ចោះគ្រប់ពេលនោះទេ គាត់ក៏ជាមនុស្សធម្មតាដូចកីឡាករដទៃទៀតអញ្ចឹងដែរដូច្នេះគាត់ក៏ថាគាត់ត្រូវការពេលវេលាបន្តិចដើម្បីសម្របខ្លួន។

គួរបញ្ជាក់ថាទោះបីជាទទួលបានជោគជ័យខ្លាំងបំផុតនៅ Barcelona ប៉ុន្តែទោះបីជាឈ្នះពានកិត្តិយស បាល់មាស៧សម័យប៉ុន្តែ Messi បានរងការរិះគន់យ៉ាងច្រើននៅឯទឹកដី Parc des Princes ក្រោយឆ្លងកាត់ពេលវេលាដ៏លំបាកមួយ ដោយសារតែ PSG បានធ្លាក់ចេញពី ក្របខ័ណ្ឌ Champions League នៅត្រឹមវគ្គ ១៦ ក្រុមចុងក្រោយទល់នឹង Real Madrid ។

Saviola បន្តថាៈ Leo មិនស៊ាំនឹងរឿងបរាជ័យបែបនេះទេ។ គាត់មានឆន្ទៈលេងដើម្បីឈ្នះពានរង្វាន់ដោយការប្រកួតប្រជែងរហូតដល់ទីបញ្ចប់ ប៉ុន្តែ Messi ក៏ជាមនុស្សដែរ។ខ្ញុំសង្ឃឹមថាគាត់អាចទទួលបានលទ្ធផលដ៏អស្ចារ្យក្នុងអំឡុងពេលដំណើរផ្សងព្រេងថ្មីជាមួយមិត្តរួមក្រុមថ្មី បន្ថែមទៀតដើម្បីសម្របខ្លួន ព្រោះក្របខណ្ឌ Ligue១ គឺខុសពី La Liga ។

ប្រភព៖ Besoccer