ខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea មិនសប្បាយចិត្តសម្រាប់ការប្រកបអាជីពនៅទឹកដីក្លឹបដែលមានមូលដ្ឋាននៅ ភាគខាងលិចទីក្រុងឡុងដ៏នោះទេ ខណៈដែលខ្សែប្រយុទ្ធជួរមុខរូបនេះ កំពុងសម្លឹងរកឪកាសចាកចេញពីកីឡដ្ឋាន Stamford Bridge នៅរដូវក្តៅខាងមុខ។ កីឡាករអន្តរជាតិបែលហ្សិកវ័យ ២៨ ឆ្នាំរូបនេះបានតស៊ូសម្របខ្លួនជាមួយក្លឹបក្រោយវិលត្រលប់មកចូលរួមជាមួយពួកគេជាលើកទីពីរក្នុងតម្លៃកំនត់ត្រាក្លឹប ៩៧.៥ លានផោននៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ក្នុងការបង្ហាញខ្លួន៣៤ ដងគ្រប់ក្របខណ្ឌប្រកួតទាំងអស់ ។
Lukaku ធ្លាប់បានសារភាពប្រាប់ នៅក្នុងបទសម្ភាសន៍មួយក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីកាលពីឆ្នាំមុនពីការ ចាប់អារម្មណ៍ក្នុងការផ្លាស់ទៅកាន់អតីតក្លឹប Inter Milan ក្រោយពេលបន្តអាជីពនៅអង់គ្លេសសាជាថ្មីមិនទាន់បានមួយរដូវកាលស្រួលបួលផង ស្របពេលបាត់បង់ទំនុកចិត្តពីអ្នកចាត់ការទូទៅ Thomas Tuche អោយអង្គុយលេងកៅអីបម្រុងជាច្រើនសប្តាហ៍ថ្មីៗនេះ យោងការចុះផ្សាយរបស់គេហទំព័រ Football Insider ។
Lukaku ស៊ុតបានតែ ៥ គ្រាប់ប៉ុណ្ណោះក្នុង ១៩ ប្រកួតនៅក្របខណ្ឌ Premier League សម្រាប់ Chelsea រដូវកាលនេះ និងមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៦ឯណោះ។
ប្រភព៖ Sportsmole