Chelsea នៅជំពាក់បំណុលInter Milan ប្រមាណ៧១ លានផោន សម្រាប់កិច្ចព្រមព្រៀងផ្ទេរយកខ្សែប្រយុទ្ធ Romelu Lukaku មកកាន់ទឹកដីStamford Bridge កាលពីដើមរដូវកាល។ក្រុមតោខៀវបានចុះហត្ថលេខាលើកីឡាករអន្តរជាតិបែលហ្ស៊ិកក្នុងតម្លៃ ៩៧,៥លានផោនដែលជាតម្លៃកំណត់ត្រារបស់ក្លឹប។ ដំបូងឡើយ ម្ចាស់ការពារតំណែងជើងឯកទ្វីបអឺរ៉ុបបានបង់ប្រាក់ទៅអោយក្រុមជើងឯក អ៊ីតាលី ១៩ លានផោន ហើយកិច្ចព្រមព្រៀងនេះត្រូវបានកំណត់ឱ្យបង់ថ្លៃពេញចំនួន ៥ ដងផ្សេងគ្នា ។
គេហទំព័រ The Sun បានចុះផ្សាយថា ទោះជាយ៉ាងណា Chelsea រំពឹងថានិងទទួលបានប្រាក់១៦៧ លានផោនពីការ លក់ កីឡា ករ ទៅ កាន់ក្រុមផ្សេងទៀតនៅបញ្ចប់រដូវកាលដើម្បីដោះស្រាយបញ្ហារបស់Lukaku ទោះបីកំពុងប្រឈមនិងការដាក់ទណ្ឌកម្មពីចក្រភពអង់គ្លេសលើការពាក់ ព័ន្ធ រវាង ម្ចាស់ក្លឹបលោក Roman Abramovich និងលោកវ្លាឌើមៀពូទីនក៏ដោយ។ Lukaku មិនទទួលបានជោគជ័យខ្លាំងក្នុងការរកគ្រាប់បាល់ដូចជាពេលនៅ Inter Milan នោះទេ បើទោះបីជា ចូលលេងបាន១៩ ដងនៅក្របខណ្ឌ Premier League ក្នុងរដូវកាលនេះរួមទាំងចុងសប្តាហ៍នេះពេលផ្តួលម្ចាស់ផ្ទះ Newcastle United ដោយស៊ុតបានតែ ៥គ្រាប់ប៉ុណ្ណោះ។
ប្រភព៖ Sportsmole