ខ្សែបម្រើ Bernardo Silva របស់ក្រុមមេឃខៀវ Man. City បានបង្ហាញពីក្តីសុបិន្តចង់លេងឱ្យក្រុមអធិរាជស Real Madrid នៅថ្ងៃណាមួយ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Calciomercato ។ កីឡាករអន្តរជាតិព័រទុយហ្គាល់មានវ័យ ២៧ ឆ្នាំរូបនេះមានទំនាក់ទំនងក្នុងការផ្លាស់ទៅកាន់ក្លឹបរួមទីក្រុងរបស់ម្ចាស់ជើងឯក Champions League ១៣សម័យគឺ Atletico Madrid ទៅវិញទេកាលពីរដូវក្តៅមុន ប៉ុន្តែអ្វីៗមិនអាចកើតមានឡើងបានដោយ Silva នៅបន្តស្នាក់នៅទឹកដី Etihad ជាមួយសុពលភាពកុងត្រារហូតដល់ឆ្នាំ២០២៥ ។

ទោះយ៉ាងណាទឹកដី Santiago Bernabeu នៅតែជាគោលដៅរបស់អតីតកីឡាករ Monaco រូបនេះ និងក្លាយ ជាបេក្ខភាពដែលអាចផ្លាស់មកជំនួសខ្សែបម្រើកាន់ឆ្នាំពីររូបគែ Luka Modric និង Toni Kroos ដែលជិតឈាន ដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ពួកគេហើយ។

ប្រភព៖ Goal