គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានបង្ហាញពីផែនការនិងត្រៀមដាក់អោយខ្សែបម្រើ Conor Gallagher មានវត្តមានចូលលេងជម្រើស១១នាក់ដំបូងនៅក្នុងក្រុមដំបូងនៅរដូវកាលថ្មីខាងមុខនេះ ។ កីឡាករជម្រើសជាតិអង់គ្លេសដែលលេងក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅ Crystal Palace រដូវកាលនេះបានបង្ហាញសមត្ថភាពស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៣ដងក្រោយបង្ហាញខ្លួន២៣លើកនៅ ក្របខ័ណ្ឌ Premier League ។
ក្រោយបង្ហា្ទញទម្រង់លេងល្អបែបនេះក្លឹប Crystal Palace ក៏ដូចជាក្លឹបនៅលីកកំពូលអង់គ្លេសផ្សេងទៀតបានកំពុងពិចារណាលើការបន្តខ្ចីជើង និងទិញផ្តាច់ អចិន្ត្រៃយ៍សម្រាប់កីឡាករវ័យ ២២ឆ្នាំរូបនេះនៅពេលបញ្ចប់រដូវកាល ។ ទោះយ៉ាងណាគេហទំព័រ Evening Standard បានចុះផ្សាយថាលោក Tuchel បានបដិសេធការផ្តល់ជូនពីក្លឹបដទៃទៀត និង ចង់រក្សាទុក Gallagher អោយបន្តលេងនៅទឹកដី Stamford Bridge បានយូរឆ្នាំបន្តទៀត។
បច្ចុប្បន្ន Chelsea មានកីឡាករ Jorginho និង N’Golo Kante គឺជាផ្នែកដ៏សំខាន់សម្រាប់ក្លឹបខណៈ Saul Niguez សម្លឹងឪកាសវិលត្រលប់ទៅកាន់ក្រុម Atletico Madrid វិញ។ ប្រភពបន្តថាៈផែនការនាំយក Gallagher អាចជះឥទ្ធិពលលើផែនការរបស់ Chelsea ក្នុងការនាំយក Declan Rice ពី West Ham ហើយក្រុមជើងឯក Champions League និងមិនមានបំណងចែកផ្លូវជាមួយកីឡាករផ្សេងទៀតនៅក្នុងមុខតំណែងនោះទេ។
ប្រភព៖ Sportsmole