ក្រុមហង្សក្រហម Liverpool បានលើកឡើងថាបញ្ហារបួសកជើងរបស់ខ្សែប្រយុទ្ធ Diogo Jota កំលុងពេលផ្តួល Inter Milan គឺជារឿងដែលដ៏ធ្ងន់ធ្ងរ និង គួរភ័យខ្លាចដំបូងបំផុត។កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះត្រូវបានដកចេញនៅពេលបញ្ចប់តង់ទី១ខណៈលោក Jurgen Klopp បានលើកឡើងថា Jota គាត់មានជម្រើសតិចតួចដែលដក ខ្សែប្រយុទ្ធរូបេះចេញ ដោយសារកជើងរបស់គាត់បានហើម។មិនមានការបញ្ជាក់ណាមួយថារបួសអាចធ្ងន់ធ្ងរប៉ុនណានោះទេ ប៉ុន្តែវាហាក់បីដូចជាធ្ងន់ធ្ងរជាងការរំពឹងទុកសម្រាប់ Liverpool។
ទោះយ៉ាងណាគេហទំព័រ The Mirror បានចុះផ្សាយថាការស្កែនបានបញ្ជាក់ថា Jota នឹងអវត្តមានយ៉ាងហោចណាស់រយៈពេលខ្លី ក្នុងនោះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup នៅជារឿងមន្ទិលសង្ស័យនៅឡើយ ខណៈព្រឹត្តការណ៏នោះនិងគ្រោងធ្វើថ្ងៃទី ២៧ ខែកុម្ភៈខណៈ Liverpool នឹងធ្វើជាម្ចាស់ផ្ទះទទួល Norwich City និង Leeds United មុននឹងការប្រកួតនោះ។
Klopp នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយអំពីស្ថានភាពរបស់ Jota នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃសៅរ៏ចុងសប្តាហ៏ស្អែកនេះ។
ប្រភព៖ Sportsmole