Bayern Munich បានត្រៀមពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីចុះហត្ថលេខានាំយកខ្សែការពារកណ្តាល Antonio Rudiger របស់ Chelsea ដើម្បីជំនួសតំណែង Niklas Sule។ គួរបញ្ជក់ថាកាលពីថ្ងៃច័ន្ទកីឡាករ Niklas Sule និងចាកចេញពីទឹកដី Allianz Arena ដោយគ្មានតម្លៃខ្លួន ខណៈកីឡាករអន្តរជាតិអាឡឺម៉ង់និងចូលរួមជាមួយក្រុមគូប្រជែង Borussia Dortmund នៃក្របខ័ណ្ឌ Bundesliga ដូចគ្នា។
ទោះជាយ៉ាងណា Bayern Munich មានជម្រើសជាច្រើន សម្រាប់ពួកគេសម្រាប់បង់ថ្លៃរឺផ្ទេរដោយគ្មានតម្លៃខ្លួន។យោងគេហទំព័រ Fichajes បានចុះផ្សាយថា Rudiger គឺជាគោលដៅទី ១ របស់ Bayern Munich ខណៈក្រុមជើងឯក Bundesliga បានកំនត់គៅលដៅអាទិភាពសម្រាប់កីឡាករវ័យ ២៨ ឆ្នាំរូបនេះ។
Rudiger ដែលបច្ចុប្បន្ននៅសល់កុងត្រាតិចជាងប្រាំខែទៀតនៅទឹកដី Stamford Bridge បានបើកចំហចំពោះជម្រើសមួយផ្សេងទៀតសម្រាប់ការផ្លាស់ទៅលីកកំពូល Bundesliga ដែលជាទីកន្លែងរូបគេធ្លាប់បង្ហាញខ្លួននៅទឹកដីកំណើតកាលពីរដូវកាល២០១៤-២០១៥ ។ក្រៅពី Rudiger នៅមាន កីឡាករ Stefan de Vrij របស់ Inter Milan និង Matthias Ginter របស់ Borussia Monchengladbach ក៏ជាជម្រើសមួយបន្ថែមទៀតសម្រាប់ក្លឹបផងដែរ ។
ប្រភព៖ Sportsmole