Real Madrid ត្រៀមចូលរួមការប្រកួតប្រជែងជាមួយហង្សក្រហម Liverpool ដើម្បីនាំយកខ្សែបម្រើកណ្តាល Leeds United កីឡាករ Kalvin Phillips មករួមក្រុមរបស់ពួកគេរៀងៗខ្លួន។កីឡាករវ័យ ២៦ ឆ្នាំរូបនេះកំពុងសម្រាកព្យាបាលរបួសសរសៃពួរ ប៉ុន្តែគឺជា សមាជិក ក្រុមជម្រើសជាតិអង់គ្លេសម្នាក់ដែល Liverpool កោតសរសើរទម្រង់លេងរបស់គេ យ៉ាងខ្លាំង និងមានពត៌មានបានចុះផ្សាយថា Liverpool ត្រៀមផ្តល់ជូនតម្លៃខ្លួនប្រមាណ ៣៣,៤ លានផោនសម្រាប់កីឡាកររូបនេះនៅពេលបញ្ចប់រដូវកាល។
គេហទំព័រ El Nacional បានចុះផ្សាយថាៈ Real Madrid ក៏កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់សម្រាប់កីឡាករដែលមានដើមកំណើតនៅទីក្រុង Leeds គឺជាការស្រម៉ៃចង់បាន របស់លោក លោក Carlo Ancelotti ។ប្រភពខាងលើបន្តថា: គ្រូបង្វឹកសញ្ជាតិអ៊ីតាលីមានបំណងចង់បាន Phillips ជាបេក្ខភាពមកជំនួសតំណែងខ្សែបម្រើ-ការពារអន្តរជាតិប្រេស៊ីល Casemiro ដែលកំពុងធ្លាក់ទម្រង់លេងនៅរដូវកាលនេះ ។
ក្រៅពីក្លឹបធំៗពីរខាងលើនៅមាន Man. Utd, Bayern Munich និង Paris Saint-Germain ក៏បង្ហាញការចាប់អារម្មណ៏ កីឡាករអន្តរជាតិអង់គ្លេសដែលមានកុងត្រារយៈពេល ២ ឆ្នាំកន្លះ នៅទឹកដី Elland Road ផងដែរ។ Phillips គឺជាកីឡាករដែលរីកធំធាត់ក្នុងនាមយុវជនថ្នាលក្លឹប Leeds Utd តាំងពីមានវ័យ១៤ ឆ្នាំ ដោយបង្ហាញខ្លួនសរុប២២៦ប្រកួត ទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ និងបញ្ជូន បាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន១៣ ដង។
ប្រភព៖ Sportsmole