បិសាចក្រហម Man. Utd មានបំណងចង់ចុះហត្ថលេខានាំយកកីឡាករ Kalvin Phillips ពីក្លឹបគូប្រជែង Leeds Utd បន្ទាប់ពីបោះបង់ចោលការព្យាយាមចរចារផ្ទេរយកខ្សែបម្រើ-ការពារ Declan Rice ពីក្លឹបញញួរធំ។ កីឡាករអន្តរជាតិអង់គ្លេស រូបនេះស្ថិតក្នុងការតាមដានពីសំណាក់ក្លឹបMan.Utd អស់រយៈពេល ១២ ខែមកហើយប៉ុន្តែអនុប្រធានប្រតិបត្តិលោក Ed Woodward បានរារែកបន្ទាប់ពីWest Ham ដាក់តម្លៃខ្លួនដ៏ខ្ពស់ដល់ទៅ ៩០ លានផោន នាំអោយក្រុមជើងឯកអង់គ្លេស២០សម័យដកខ្លួនថយវិញ។

ដូច្នេះ Man.Utd បានបង្វែរគោលដៅពីកីឡាករ Rice វ័យ២២ ឆ្នាំរូបនេះ ទៅកាន់ Phillips ក្រោយពីកីឡាករអន្តរជាតិអង់គ្លេសបង្ហាញទម្រង់លេងលេចធ្លោនៅព្រឹត្តការណ៏Euro ២០២០ ។ មួយវិញទៀត Liverpool ដែលជាគូប្រជែងបានងាកមកបន្តការចរចារផ្ទេរយក Jude Bellingham ពី Dortmund ខណៈ Man.Utd និងឈោងចាប់យកឪកាសនេះផ្ទេរយក Phillips គឺជាជម្រើសល្អបំផុត។

គ្រូបង្វឹកក្រុមបិសាចក្រហមលោក Ole Gunner Solskjaer មានផែនការ ចុះហត្ថលេខានាំយក ខ្សែបម្រើការពារម្នាក់ដែលជាអាទិភាពកំលុងពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅខែមករា និង អាចបន្តដល់រដូវក្តៅឆ្នាំក្រោយ។

ប្រភព៖ Dailystar