Chelsea បានដាក់សំណើរ ជាទឹកប្រាក់៤០ លានអឺរ៉ូ (£34 លាន) សម្រាប់ Eder Militao របស់ក្រុមអធិរាជស Real Madrid មករួមក្រុម ។ខ្សែការពារកណ្តាលវ័យ២៣ ឆ្នាំមានការលំបាកក្នុងការស្វែងរកជម្រើស១១នាក់ដំបូងបានទៀងទាត់នៅក្នុងក្រុមជើងឯកទ្វីបអឺរ៉ុប ១៣សម័យ បន្ទាប់ពីចាកចេញពី Porto ក្នុងខែកក្កដា ឆ្នាំ ២០១៩។ ប៉ុន្តែរយៈពេលនៃការចាប់ផ្តើមរដូវកាលនេះកីឡាករអន្តរជាតិប្រេស៊ីលបានដើរតួនាទី ដ៏សំខាន់សម្រាប់ក្រុមលោក Carlo Ancelloti ដោយចូលលេងបាន១៦លើកគ្រប់ការប្រកួតទាំងអស់។
យោងតាមសារព័ត៌មាន El Nacional គ្រូបង្វឹក Chelsea លោក Thomas Tuchel គឺជាអ្នកដែលបាន កោត សរសើរចំពោះទេពកោសល្យរបស់ Militao ។ទោះជាយ៉ាងណាប្រភពខាងលើបន្តថាៈ Real Madrid ប្តេជ្ញារក្សាទុកកីឡាកររូបនេះ និង ត្រៀមពិភាក្សាលើកុងត្រារយៈពេលវែងនៅទឹកដី Santiago Bernabeu បន្តទៀត ស្របពេលកុងត្រាចាស់របស់ខ្លួនជាមួយក្លឹបបនៅមានរយៈពេល៤ឆ្នាំទៀត។ គួររំលឹកថា Chelsea បានចិញ្ចឹមចិត្តចុះហត្ថលេខាលើខ្សែការពារកណ្តាលថ្មីមុនរដូវកាលថ្មីនេះចាប់ផ្តើមរដូវក្តៅដោយខកបំណងនាំយក Jules Kounde ពីក្លឹប Sevilla ក្រោយខុសគ្នាលើតម្លៃ។