Paris Saint-Germain បានកំនត់គោលដៅផ្ទេរយកខ្សែប្រយុទ្ធកំពុងឡើងជើងកីឡាករ Mohamed Salah ពីក្រុមហង្សក្រហម Liverpool ជាគោលដៅផ្ទេរអាទិភាពប្រសិនជាក្លឹបមិនអាចចរចារផ្ទេរយកErling Braun Haaland ពីក្រុមDortmund យោងគេហទំព័រAS បានចុះផ្សាយ។
បច្ចុប្បន្នក្លិបយក្សនៅក្របខ័ណ្ឌ Premier League កំពុងព្យាយាមលួងលោមបន្តកិច្ចសន្យាថ្មីរយៈពេលវែង ជាមួយកីឡាករអន្តរជាតិអេហ្សីប ខណៈដែលសាម៉ីខ្លួនបានទាមទារប្រាក់ឈ្នួលពលកម្ម ៤០ ម៉ឺនផោនក្នុងមួយសប្តាហ៍ជាថ្នូរនិងការស្នាក់នៅបន្តស្របពេលកិច្ចព្រមព្រៀងរបស់ខ្លួននិង ផុតកំណត់នៅឆ្នាំ ២០២៣ ។
រីឯកីឡាករវ័យក្មេងសញ្ជាតិន័រវេសHaaland កំពុងត្រៀមបើកចំហរការជ្រើសរើសក្លឹបថ្មី នារដូវក្តៅខាងមុខនេះស្របពេលកិច្ចសន្យារបស់ខ្លួនអាចនិងអោយក្លឹបដទៃមានលទ្ធភាពទិញផ្តាច់កុងត្រាបាន។ ប្រភពខាងលើបន្តថាៈឪកាសក្នុងការផ្ទេរយក Salah និងកាន់តែមានពន្លឺច្បាស់បន្តិចៗម្តងៗ ប្រសិនជា Kylian Mbappe មិនបន្តកុងត្រាថ្មីបន្តស្នាក់នៅទឹកដី Parc des Princesនោះ។
ប្រភព៖ Sportsmole