Mohamed Salah បានក្លាយជាកីឡាករដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហង្សក្រហម Liverpool ដែលរកបានគ្រាប់បាល់ក្នុងការប្រកួត ៩ លើកជាប់ៗគ្នា។ ខ្សែប្រយុទ្ធ ឆ្នើមកំពុងឡើងជើងខ្លាំងរបស់ក្រុមជម្រើសជាតិអេហ្សីបរូបនេះបានរកគ្រាប់បាល់ដ៏ល្អ២គ្រាប់ក្នុងពេលផ្តួលម្ចាស់ផ្ទះ Atletico Madrid ក្នុងលទ្ធផល៣ទល់និង២ សម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃអង្គារ។

បច្ចុប្បន្ននេះ Salah រកបាន១២ គ្រាប់ក្នុងការបង្ហាញខ្លួន ១១ ដងគ្រប់ក្របខណ្ឌ ប្រកួត ទាំងអស់។មានន័យថាជ័យជម្នះ ២ទល់និង០ របស់ក្រុមហង្សក្រហម Liverpool នៅឯកីឡដ្ឋាន Anfield ទល់នឹងក្រុមភ្ញៀវ Burnley កាលពីខែសីហាកន្លងទៅគឺជាការប្រកួតតែមួយគត់ដែលកីឡាករវ័យ ២៩ ឆ្នាំរូបនេះខកខានមិនបានរក គ្រាប់ បាល់រឺបង្កើតឪកាសបញ្ចប់ទី(Assist)ក្នុងរដូវកាលនេះ។

អតីតខ្សែប្រយុទ្ធ Roma និង Chelsea រូបនេះក៏ទើបតែបានបង្កើតកំនត់ត្រារកបានគ្រាប់បាល់លើកទី ១០០ នៅ ក្របខណ្ឌ Premier League ពេលផ្តួល Leeds United ក្នុងខែកញ្ញា និងបានជម្រុញអោយរូបគេក្លាយជាកីឡាករដែលរកបានគ្រាប់បាល់លឿនបំផុតទី ៥ ក្នុងប្រវត្តិសាស្ត្រ។

ប្រភព៖ Sportsmole