Barcelona កំពុងតែរិះរកជំរើសដើម្បីប្តូរកីឡាករ Antoine Griezmann ជាមួយអតីតក្លឹប Atletico Madrid ជាមួយជម្រើសផ្លាស់ប្តូរនិងកីឡាករ Saul Niguez មកកាន់ទឹកដី Camp Nou ជាថ្នូរ។

កីឡាករអន្តរជាតិបារាំងរូបនេះរូបនេះបានចាកចេញពីទឹកដី Wanda Metropolitano មកកាន់ក្រុមយក្សកាតាឡាន់ជាមួយតម្លៃបំបែកកំនត់ត្រាប៉ុន្តែមិនទទួលបានជោគជ័យធំដុំគួរកត់សម្គាល់នោះជាមួយក្លឹបនោះទេសម្រាប់រដូវកាលដំបូង។ផ្ទុយទៅវិញក្រុមលោក Diego Simeone បានទទួលជោគជ័យក្នុងការលើកពាន La Liga ទៅវិញ។

ស្របពេលដែលលោក Ronald Koeman កំពុងសម្លឹងរកការគៀងគរថវិកាហិរញ្ញវត្ថុ ចាំបាច់ដើម្បីពង្រឹងក្រុម នោះអាចជាមូលហេតុដែលអ្នកចាត់ការសញ្ជាតិហូឡង់រូបនេះធ្វើការសម្រេចចិត្តដ៏មមានសក្តានុពលផ្លាស់ប្តូរគ្នា រវាងអតីតមិត្តរួមក្រុម Griezmann គឺ Saul នេះតែម្តង។

ប្រភព៖ Goal