អតីតគ្រូបង្វឹក Real Madrid លោក Fabio Capello បានលើកឡើងថាបច្ចុប្បន្នក្លឹបគួរសម្លឹងការចុះហត្ថលេខានាំយកខ្សែការពារកណ្តាលដែលមានបទពិសោធន៏ពីររូបប្រសើរជាងចំណាយប្រាក់ដ៏ច្រើនសន្ថឺកសន្ធាប់ដើម្បីទិញ Kylian Mbappe មករួមក្រុម ។គួរបញ្ជាក់ថាខ្សែប្រយុទ្ធឆ្នើមអន្តរជាតិបារំាង Mbappe នៅតែជាគោលដៅតាមប្រម៉ាញ់សម្រាប់ក្រុម PSG នៅឆ្នាំ២០២២ ក្រោយពីក្លឹបបរាជ័យក្នុងការផ្ទេរយកសមាជិកជ័យលាភី World Cup ២០១៨កាលពីដើមរដូវកាលនេះ។

Real Madrid បានផ្ទេរយក David Alaba ពីក្រុម Bayern Munich មកកាន់កីឡដ្ឋាន Santiago Bernabeu និងមិនបានទិញយកសមាជិកថ្មីបន្ថែមផ្សេងទៀតនៅឡើយទេ ។យ៉ាងណាមិញក្លិបយក្សអេស្បាញបច្ចុប្បន្នត្រូវបានមើលឃើញមានចន្លោះប្រហោងដែលលេងដោយគ្មានកីឡាករមានបទពិសោធន៏នៅតំបន់ខ្សែការពារកណ្តាលយ៉ាងខ្លាំងសម្រាប់តំបន់ការពារកណ្តាលរបស់ពួកគេ។ទោះយ៉ាងណាអតីតគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Capello បានលើកយកពីចំណុចសំខាន់ប្រាប់ទៅលោក Carlo Ancelotti ដោយបញ្ជាក់យ៉ាងច្បាស់ៗថាក្លឹបគួរតែផ្ទេរយកកីឡាករ២រូបមកជំនួសការចាកចេញរបស់ Raphael Varane និង Sergio Ramos ។

លោក Capello បន្ថែមថាៈ ក្រុមត្រូវការពេលវេលាដើម្បីបង្កើនតំបន់ការពារអោយខ្លាំង ព្រោះកន្លងមកខ្ញុំបានទស្សនាការប្រកួតរបស់ពួកគេជាមួយ Mallorca ឃើញថាតំបន់ប្រយុទ្ធគ្មាន បញ្ហាទេបើទោះបីជាគ្មាន Mbappe ចូលលេងខ្ញុំជៀថាក្រុមកំពុងមានកីឡាករគួរឱ្យចាប់អារម្មណ៍និងសមត្ថភាពរួចស្រេចទៅហើយ។

ប្រភព៖ Sportsmole