Romeo Beckham បានចាប់ផ្តើមបង្ហាញខ្លួនចូលលេងសម្រាប់អាជីពបាល់ទាត់ជាលើកដំបូងរបស់ខ្លួន កាលពីថ្ងៃអាទិត្យដោយលេងឱ្យក្រុម Fort Lauderdale ដែលជាក្រុមលេងនៅលីកលំដាប់ទីបីរបស់អាមេរិកដែលដែលជាកម្មសិទ្ធិរបស់ឪពុកខ្លួនគឺអតីតខ្សែបម្រើស្លាបក្រុមបិសាចក្រហម Man.Utd លោក David Beckham។
Romeo លេងតួនាទីជាខ្សែប្រយុទ្ធនិងឆ្លងកាត់ អាជីពជាតារាម៉ូដែលដែលមានអ្នកចុច Following ជាង៣លាននាក់កីឡាករវ័យ១៩ ឆ្នាំបានបចូលលេងងអោយក្រុម Fort Lauderdale ដែលជាក្រុមបម្រុងរបស់ក្លឹបធំ Inter Miami នៅក្នុងក្របខណ្ឌ Major League Soccer។ រីឯ ក្រុម Fort Lauderdale នេះទើបតែបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមពីសំណាក់ឪពុករបស់គេកាលពីដើមខែកញ្ញានេះ ទោះយ៉ាងណាលទ្ធផលការប្រកួតគឺក្រុម Fort Lauderdale ស្មើគ្នា ២ទល់និង២ ក្នុងផ្ទះជាមួយក្រុមភ្ញៀវ South Georgia Tormenta ។
មិត្តភក្តិក្រុមគ្រួសារនិងភ្នាក់ងារបាល់ទាត់របស់ Romeo ឈ្មោះ Dave Gardner បានបង្ហាញការលើកទឹកចិត្តនិងការចាប់អារម្មណ៍ចំពោះភាពប៉ិនប្រសប់របស់យុវជនរូបនេះ នៅលើទីលានជាមួយនិងពាក្យស្លោកថាៈ ធ្វើបានល្អហើយសូមអបអរសាទរធំ ៗសូមបន្តការខិតខំបន្ថែមទៀត។រំលឹកទៅដល់ខែកុម្ភៈឯណោះវិញអ្នកម្តាយរបស់ Romeo គឺលោកស្រី Victoria ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ Vogue ថាៈ Romeo បានធ្វើការហ្វឹកហាត់ជាមួយក្រុមនៅទីនេះ (Miami) ជារៀងរាល់ថ្ងៃពីព្រោះទីបំផុតនោះគឺជាអ្វីដែលគាត់ចង់ធ្វើ។
ប្រភព៖ Dailymail