ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុមហង្សក្រហម Liverpool បានបំបែកឯតទគ្គកម្មនៅក្របខណ្ឌ Premier League ជាមួយនឹងការរកគ្រាប់បាល់បើកឆាកផ្តួល Crystal Palace ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៏ទី៥កាលពីថ្ងៃសៅរ៍។ខ្សែប្រយុទ្ធសេណេហ្គាល់រូបនេះបានបង្កើតកំនត់ត្រា ទៅទីលាន Anfield ដោយរក បានគ្រាប់បាល់សម្រាប់ការប្រកួតលើកទី ៩ ជាប់ៗគ្នាជាមួយគូបដិបក្ស។ មានន័យថា Mane មានគ្រាប់បាល់សរុប មានសម្រាប់ក្លឹបកើនដល់ ១០០ គ្រាប់ហើយបន្ទាប់ពីចាកចេញពី Southampton មកចូលរួមជាមួយក្រុមលោក Jurgen Klopp។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានក្លាយជាសមាជិកទី ១៨ ដែលរកបានគ្រាប់បាល់ចំនួន ១០០ គ្រាប់សម្រាប់ក្លឹបស្របពេល Liverpool បានបន្តរក្សាជ័យជំនះដ៏ល្អលើកទី៥នៅរដូវកាលនេះ។
ថ្វីត្បិតតែការប្រកួតចាប់ផ្តើមដោយការវាយសម្រុកខ្លាំងរបស់ក្រុមម្ចាស់ផ្ទះ ប៉ុន្តែ Mane មានឪកាសរកបានគ្រាប់បាល់នៅនាទីទី៤៣ បន្ទាប់ពី Vicente Guaita សង្គ្រោះបាល់របស់ Mohamed Salah មិនបានល្អមុនពេលខ្សែប្រយុទ្ធអន្តរជាតិអេហ្សីប Mohamed Salah និង ខ្សែបម្រើហ្គីណេ Nabi Keita បន្ថែមគ្រាប់បាល់ម្នាក់១ដើម្បីជួយក្រុម។
Mane ក៏បានចូលរួមជាមួយនិង Salah សម្រាប់ក្លឹបនៅ Merseyside ក្នុងជ័យជម្នះកាលពីសប្តាហ៍មុនពេលផ្តួល Leeds United ខណៈដែលរូបគេ រកបាន ១៣ គ្រាប់ពីការប្រកួតលីក ១៤ លើកទល់នឹង Crystal Palace នាពេលកន្លងមក។
ប្រភព៖ Sportsmole