យោងតាម RMC Sport ខ្សែប្រយុទ្ធជួរមុខរបស់ PSG រួមមាន Lionel Messi, Neymar និង Kylian Mbappe អាចខកខានបង្ហាញខ្លួនព្រមគ្នាក្នុងការប្រកួតទល់នឹង Clermont Foot នៅចុងសប្តាហ៍នេះនៅ Ligue-១។

Neymar និង Messi មិនមានបញ្ហារបួសទេប៉ុន្តែត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនក្នុងវគ្គជម្រុះ FIFA World Cup សម្រាប់ប្រទេសរបស់ពួកគេរៀងៗខ្លួននៅយប់ថ្ងៃព្រហស្បតិ៍។ ដូច្នេះហើយទើបធ្វើអោយពួកគេទាំងពីរនាក់មានពេលវេលាតិចតួចបំផុតក្នុងការហោះហើរត្រលប់ទៅប្រទេសបារាំងវិញដើម្បីចូលរួមប្រកួតអោយ PSG ជាមួយ Clermont Foot នៅថ្ងៃសៅរ៍។

ទន្ទឹមនឹងនេះ Kylian Mbappe ក៏ជាមន្ទិលមួយសម្រាប់ការប្រកួតបន្ទាប់របស់ PSG ផងដែរ។ ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះបានរងរបួសកំភួនជើងបន្តិចបន្តួចក្រោយពីការបំពេញកាតព្វកិច្ចអោយក្រុមមាន់គកបារំាង ។ដូច្នេះប្រសិនកីឡាករសំខាន់ទាំង៣ខាងលើអវត្តមាន បង្ហាញខ្លួនជម្រើស១១នាក់ដំបូងសម្រាប់ ការប្រកួតនៅផ្ទះ ដូច្នេះអ្នកចាត់ការទូទៅលោក Mauricio Pochettino និងដាក់អោយ Mauro Icardi និង Julian Draxler លេងនៅតួនាទីខាងលើជំនួសពួកគេ។ទោះបីជាមានការលើកឡើងយ៉ាងណេះក្តី កីឡាករសំខាន់លំដាប់ពិភពលោកទាំងបីរូបនេះនិងត្រៀមលក្ខណៈ ដើម្បីប្រឈម នឹង Club Brugge ក្នុងការប្រកួតបើកឆាកជម្រុះក្នុងពូលពានរង្វាន់ Champions League របស់ ពួកគេនៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខ។

ប្រភព៖ Sportskeeda