ទីបំផុត Kepa Arrizabalaga បានសារភាពថាអាជីពដែលលេងក្នុងនាមដៃទី២បន្ទាប់ពី Edouard Mendy នៅ Chelsea គឺមិនមានភាពងាយស្រួលនោះទេ។កីឡាករវ័យ ២៦ ឆ្នាំសញ្ជាតិអេស្បាញរូបនេះនៅតែបន្តជាប់កំនត់ត្រាជាអ្នកចាំទីថ្លៃបំផុតរបស់ពិភពលោកបន្ទាប់ពីផ្លាស់មកកាន់ទឹកដី Stamford Bridge ពីក្លិប Athletic Bilbao ក្នុងឆ្នាំ ២០១៨ ។
យ៉ាងណាអាជីពនៅទឹកដីអង់គ្លេសរយៈពេល៣ឆ្នាំដំបូងមិនសមប្រកបដោយជួបបញ្ហាជាច្រើនកំលុងពេលលេងក្រោយការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Maurizio Sarri និង Frank Lampard បានធ្វើអោយ Kepa បាត់បង់តួនាទីជម្រើសដំបូងទៅកីឡាករ Mendy ។ ក៏ព្រោះតែ Chelsea បានសម្រេចទិញកីឡាករអន្តរជាតិសេណេហ្គាល់វ័យ២៩ឆ្នាំមកពីក្លឹប Rennes និងបានជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Thomas Tuchel ។
ទោះបីជារួមចំណែកជួយក្លឹបឈ្នះពាន Champions League និង UEFA Super Cup ពេលនេះ Kepa បានបើកចំហពីស្ថានភាពដែលខកចិត្តជាមួយក្លឹបដោយថ្លែងប្រាប់ Radio Marca យ៉ាងដូច្នេះថាៈ សម្រាប់អ្នកជាកីឡាករឈុតធំរបស់ក្លឹបគឺមានឱកាសបង្ហាញខ្លួនប៉ុន្តែចំពោះអ្នកចាំទីច្បាស់ជាមិនដូច្នេះទេ។ វាមិនងាយស្រួលឡើយ ក្រោយពីហ្វឹកហាត់ហើយ មិនបានបញ្ចេញសមត្ថភាពដើម្បីជួយក្រុមតែការពិតយើង ត្រូវទទួលយកតួនាទីនៅចំណុចនោះពីការសម្រេចចិត្តរបស់គ្រូបង្វឹក។ ដើម្បីត្រៀមខ្លួនទទួលឱកាសឬសម្រាប់កាលៈទេសៈណាក៏ដោយ ។ Kepa ធ្វើបាន Clean Sheet(មិនអោយគូប្រកួតស៊ុតបញ្ចូលទីបាន) ដល់ទៅ ៤០ ដងពីការប្រកួតសរុបចំនួន ១១០ លើកស្របពដែលរូបគេមានកិច្ចសន្យាជាមួយក្រុមជើងឯក Champions League រហូតដល់រដូវក្តៅឆ្នាំ ២០២៥ ឯណោះ។
ប្រភព៖ Sportsmole