ក្រុម Paris St-Germain បានចុះហត្ថលេខានាំយកខ្សែការពារអន្តរជាតិព័រទុយហ្កាល់ Nuno Mendes ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវពីក្លឹប Sporting Lisbon នៅថ្ងៃផុតកំណត់នៃការផ្ទេរកីឡាករនៅតំបន់អឺរ៉ុបនិង នៅក្របខ័ណ្ឌ Ligue 1 ។ នៅក្នុងកិច្ចព្រមព្រៀងខ្ចីជើងនោះដែរក្រុមលោក Mauricio Pochettino ក៏និងមានជម្រើសដើម្បីចុះហត្ថលេខាជាអចិន្រ្តៃយ៏នាំយក Mendes មកកាន់កីឡាដ្ឋាន Parc Des Princes ក្នុងតម្លៃ ៣៤ លានផោនផងដែរ។

Mendes វ័យ ១៩ ឆ្នាំបានបង្ហាញខ្លួន ៤៧ លើកសម្រាប់ Sporting ដោយឈ្នះពានរង្វាន់ព័រទុយហ្កាល់និង League Cup កាលពីរដូវកាលមុន។ផ្ទុយទៅវិញខ្សែបម្រើប្រយុទ្ធ PSG កីឡាករ Pablo Sarabia បានចូលរួមជាមួយក្រុម Porto ព័រទុយហ្កាល់ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលផងដែរ។

ជាលទ្ធផលល្អគួរកត់សម្គាល់បន្ថែមទៀតសម្រាប់ PSG បន្ទាប់ពីការចុះហត្ថលេខាជាមួយ Lionel Messi, Gianluigi Donnarumma, Sergio Ramos, Georginio Wijnaldum, Achraf Hakimi និង Danilo មករួមក្រុមរួចមក ។

ប្រភព៖ BBC