ក្រុមតោខៀវ Chelsea បានចុះហត្ថលេខាខ្ចីជើងខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Saul Niguez ១រដូវកាលពីក្រុម Atletico Madrid ជាមួយនឹងជម្រើសក្នុងការទិញផ្តាច់ជាអចិន្រ្តៃយ៏តែម្តង។កីឡាករខ្សែបម្រើ-ការពារវ័យ ២៦ ឆ្នាំរូបនេះគឺជាសមាជិកដ៏សំខាន់របស់ក្រុមលោក Diego Simeone ដែលបានជួយក្រុម Atletico ឈ្នះពាន La Liga កាលពីរដូវកាលមុនក្រោយបង្ហាញខ្លួនបាន ៣៣ ប្រកួត។
គួរបញ្ជាក់ថាក្រោយពីបរាជ័យមិនអាចនាំយកខ្សែការពារSevilla កីឡាករJules Kounde ក្រុមជើងឯក Champions League បានសម្រេចចិត្តបង្វែរគោលដៅមកបញ្ចប់ការចុះហត្ថលេខានាំយកSaul វិញក្រោយពី Sevilla ទាមទារតម្លៃខ្លួន Kounde ក្នុងតម្លៃទិញផ្តាច់កុងត្រាមិននតិចជាង ៨០ លានអឺរ៉ូនោះទេ។ Saul ធ្លាប់ចូលលេងបាន ៣៤០ ប្រកួតឱ្យក្រុមដែលមានមូលដ្ឋាននៅរាជធានីអេស្បាញ ដោយស៊ុតបញ្ចូលទីបាន ៤៣ គ្រាប់។
Saul បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈខ្ញុំពិតជារំភើបណាស់ដែលមានឪកាស ចាប់ផ្តើមការប្រកួតប្រជែងថ្មី ជាមួយ Chelsea ។ខ្ញុំគឺជាអ្នកគាំទ្រ Chelsea ហើយឥឡូវនេះ ខ្ញុំរង់ចាំយ៉ាងអន្ទៈសារដើម្បី ពាក់អាវក្លឹបមួយនេះនិង ចាប់ផ្តើមហ្វឹកហាត់ហើយជួបអ្នកទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ។
ប្រភព៖ BBC