ក្លិបមេឃខៀវ Manchester City បានដាក់តម្លៃលក់ ៦០ លានផោនសម្រាប់ខ្សែការពារកណ្តាល Aymeric Laporte ប្រភេពពីគេហទំព័រ Daily Mail បានចុះផ្សាយ ។កីឡាករអន្តរជាតិអេស្បាញដើមកំណើតបារាំងវ័យ ២៧ ឆ្នាំរូបនេះបានផ្លាស់ទៅកាន់ទឹកដី Etihad ពីក្រុម Athletic Bilbao កាលពីខែមករាឆ្នាំ ២០១៨ នៅពេលដែល Man. City បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងតម្លៃ ៥៧ លានផោន។

Laporte ធ្លាប់ជាក្រុមជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola អស់ជាច្រើនប្រកួត ប៉ុន្តែការបាត់បង់តំណែងទៅខ្សែការពារអង់គ្លេស John Stones ធ្វើអោយរូបគេកំពុងចាកចេញពីកីឡដ្ឋាន Etihad ។

Juventus និង Real Madrid បានបង្ហាញការចាប់អារម្មណ៍លើខ្សែការពារកណ្តាលរូបនេះទោះបីជាក្លឹបទាំងពីរកំពុងជួបការលំបាកផ្នែក ហិរញ្ញវត្តុដែលនិងអាចឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្តល់ជូនទឹកប្រាក់ដល់អាណាព្យាបាលគឺក្លឹប Man City យ៉ាងណាក៏ដោយ។ការពិតក្រុមជើងឯកការលក់ Laporte ដែលមានសក្តានុពលអាចជួយឆ្ពោះទៅរកការបន្តតាមប្រម៉ាញ់ខ្សែប្រយុទ្ធ Harry Kane របស់ Tottenham Hotspur ដែលមានតម្លៃប្រមាណ ១៥០ លានផោននិងត្រូវបានកំនត់ដោយ ប្រធានក្លឹប Daniel Levy ។ Laporte បានបង្ហាញខ្លួនចំនួន ១១១ លើកនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Man.City ហើយបានឈ្នះពាន ១០ រួមទាំងពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ៣រយៈពេល៤ឆ្នាំចុងក្រោយ ។

ប្រភព៖ Sportsmole