Romelu Lukaku កំពុងពិនិត្យសុខភាពជាមួយក្រុមតោខៀវ Chelsea ដើម្បីត្រៀមបំពេញការផ្ទេរទៅកាន់ ក្លឹប Chelsea ក្នុងតម្លៃកំនត់ត្រា៩៧.៥ លានផោនពីក្លិប Inter Milan។ កីឡាករសញ្ជាតិបែលហ្ស៊ិក រូប នេះ បានក្លាយជាគោលដៅផ្ទេរអាទិភាពរបស់ក្រុមលោក Thomas Tuchel ក្រោយពីក្លឹបជួបភាពមិនច្បាស់លាស់លើការផ្ទេរយក Erling Braut Haaland បង្ហាញពីការខកបំណងក្នុងការបន្ថែមកម្លាំងប្រយុទ្ធបន្ថែមទៀត សម្រាប់ក្រុមជើងឯក Champions League។
គួរបញ្ជាក់ថា Chelsea បានយល់ព្រមលើការផ្ទេរក្នុងតម្លៃកំនត់ត្រាខាងលើ ដើម្បីនាំយកអតីតខ្សែប្រយុទ្ធរបស់ ពួកគេ ត្រលប់មកកាន់កីឡាដ្ឋាន Stamford Bridge និងជាកន្លែងដែលរូបគេធ្លាប់ប្រកបអាជីពនៅទីនោះចន្លោះឆ្នាំ២០១១-២០១៤។
ប្រភពពីគេហទំព័រ Sky Sports បានចុះផ្សាយថាៈ អតីតកីឡាករ Everton និង Manchester United វ័យ២៨ឆ្នាំកំពុងតែត្រៀមលក្ខណៈសម្បត្តិរួចរាល់ដើម្បីវិលត្រលប់មកកាន់ក្របខណ្ឌ Premier League ដើម្បីត្រៀមចុះហត្ថលេខា លើកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ប្រភពខាងលើបន្តថាៈ Lukaku និងទទួលបានប្រាក់ឈ្នួល១១ លានផោននៅរដ្ឋធានីប្រទេសអង់គ្លេស ។ Lukaku រកបានគ្រាប់បាល់៦៤គ្រាប់សម្រាប់ Inter Milan និងបង្ហាញខ្លួន បាន៩៥ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់ក្នុងនោះ២៤គ្រាប់នៅ SerieA ៣៦ប្រកួតសម្រាប់រដូវកាល២០២០-២០២១។
ប្រភព៖ Sportsmole