លោក Brendan Rodgers គ្រូបង្វឹកក្រុមកញ្ជ្រោងខៀវ Leicester City បានបញ្ជាក់ថាខ្សែការពារ Wesley Fofana ចាំបាច់ត្រូវធ្វើការវះកាត់របួសជើងដែលបាក់ជាបន្ទាន់ ហើយចាំបាច់ត្រូវការព្យបាលរបួសដោយត្រូវប្រើពេលយ៉ាងយូរពោលគឺ រហូតដល់ឆ្នាំ ២០២២ឯណោះ ។
Fofana កីឡាករអន្តរជាតិបារាំងវ័យ ២០ ឆ្នាំបានរងរបួសដោយសារការប្រជែងបាល់ពីសំណាក់ខ្សែប្រយុទ្ធ Fer Nino របស់ក្រុម Villarreal អំឡុងការប្រកួតមិត្តភាពមុនបើករដូវកាលរវាងក្រុមទាំងពីរកាលពីថ្ងៃពុធ។ដូច្នេះកីឡាករក្រុមជម្រើសជាតិបារាំងអាយុក្រោម ២១ ឆ្នាំនឹងត្រៀមធ្វើការវះកាត់នៅថ្ងៃច័ន្ទដើមសប្តាហ៏ទី២នៃខែសីហា២០២១ខាងមុខនេះហើយ។
លោក Rodgers បានប្រាប់បណ្តាញសារពត៌មានយ៉ាងដូច្នេះថាៈ Fofana និងអាចវិលត្រលប់មកកាន់ទីលានប្រកួតវិញនៅឆ្នាំ ២០២២ ។គាត់មានស្មារតីល្អនិងចង់បន្តស្នាក់នៅទីនេះដើម្បីទទួលបានកំលាំងចិត្តពីមិត្តរួមក្រុមរបស់គាត់។ ខុសពីកីឡាករមួយចំនួនពេលខ្លះក្រោយជួបបញ្ហាដូច្នេះពួកគេចង់វិលត្រលប់ទៅសំរាកព្យាបាលរបួសនៅស្រុកកំណើតវិញ។ សង្ឃឹមថាក្រោយការវះកាត់រួចគាត់និងវិលត្រលប់មករកភាពប្រក្រតីវិញបន្តិចម្តងៗរហូតបាល់ជាសះស្បើយនៅទីនេះ ។
ប្រភព៖ BBC