ក្លិបយក្សអ៊ីតាលី Inter Milan បានច្រានចោលការផ្តល់ជូនសំណើរជាទឹកប្រាក់ ៨៥ លានផោន ពីសំណាក់ក្លឹបតោខៀវ Chelsa ដោយនៅក្នុងកិច្ចសន្យាបានបូកបន្ថែមកីឡាករខ្សែការពារស្លាបឆ្វេង Marcos Alonso ដើម្បីជាថ្នូរដោះដូរយកអតីត ខ្សែប្រយុទ្ធ Romelu Lukaku វិលត្រលប់ទៅទឹកដីអង់គ្លេសវិញយោងគេហទំព័រ Sky Italia បានចុះផ្សាយ ។
ខណៈដែលក្រុមលោក Thomas Tuchel បានខកចិត្តក្នុងការតាមប្រមាញ់ Erling Braut Haaland កីឡាករ Lukaku ត្រូវបានគេរំពឹងថានឹងក្លាយជាកីឡាករជួរមុខនៅក្នុងបញ្ជិតារាងអាទិភាពរបស់ក្រុមម្ចាស់ជើងឯក Champions League ។ ក្រុមជើងឯកអ៊ីតាលី SerieA មានបំណង ចង់កាត់បន្ថយប្រាក់ ឈ្នួលរបស់កីឡាករមួយចំំនួនដើម្បីដោះស្រាយបញ្ហា ស្ថានភាពហិរញ្ញវត្ថុ ទោះយ៉ាងណាខ្សែប្រយុទ្ធជួរមុខ Lukaku គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមពីរទៅបីនាក់ផ្សេងទៀតដែលក្លឹបចាត់ទុកថាអាចចរចារទិញបាន ។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានចាកចេញពីក្រុមតោខៀវ Chelsea ដោយមិនមានគ្រាប់បាល់បញ្ចូលទីម្តងណានោះទេក្នុងឆ្នាំ ២០១៤ ។ប៉ុន្តែក្រោយចាកចេញពី Man.Utd ការរួមចំណែក៣៤ គ្រាប់ពីការបង្ហាញខ្លួន ៣៦ លើកបានជួយអោយក្រុមអតីតគ្រូបង្វឹកលោក Antonio Conte បានឈ្នះពាន Serie A ក្រោយខកខានអស់រយៈពេល១ទសវត្សគិតចាប់តាំងពីរជ្ជកាលលោក Mourinho នៅដឹកនាំមកម្លេះ។
ប្រភព៖ Sportsmole