Chelsea បានផ្តល់ឱកាសឱ្យក្រុមនៅលីកកំពូលអេស្បាញ Valencia ចុះហត្ថលេខាខ្ចីជើងអ្នកចាំទី Kepa Arrizabalaga រយៈពេលមួយរដូវកាល២០២១-២០២២តែម្តង តែនៅឡើយមិនទាន់ទទួលបានការឆ្លើយតបនោះទេ។គួរបញ្ជាក់ថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបាន បាត់បង់តំណែងជម្រើសដំបូងនៅឯទឹកដី Stamford Bridge ក្រោយពីក្លឹបបានទិញអ្នកចាំទីសញ្ជាតិសេណេហ្គាល់ Edouard Mendy ពីក្លឹបRennesកាលពីរដូវក្តៅឆ្នាំមុនរួចមក។
បច្ចុប្បន្នChelseaក៏បានចុះហត្ថលេខាអតីតអ្នកចាំទីក្រុម Fulham កីឡាករ Marcus Bettinelli ផងដែរដូច្នេះមានន័យថា Kepa អាចនិងបន្តបាត់បង់តំណែងជម្រើសទីពីរបន្ថែមទៀត ។Chelsea ចង់អោយកីឡាករវ័យ ២៦ ឆ្នាំរូបនេះទៅក្លឹប Valencia ខ្ចីជើងស្របបពេលដែលក្រុមរហស្សនាមប្រចៀវខ្មៅ មានបំណងចង់បាន Kepa ទៅជំនួសអ្នកចាំទីជម្រើសទី១របស់ពួកគេគឺ Jasper Cillessen នៅរដូវក្តៅនេះផងដែរ ។
Kepa បានជាប់កំនត់ត្រាជាកីឡាករដែលមានឯកទគ្គកម្មជាអ្នកចាំទីថ្លៃបំផុតរបស់ពិភពលោកក្រោយផ្ទេរពី At.Bilbao មក Chelsea ក្នុងតម្លៃខ្លួន ៧១.៦ លានផោន ក្នុងឆ្នាំ ២០១៨ ចាប់តាំងពីពេលនោះមករូបគេបានបង្ហាញខ្លួន ១០៩ ដងសម្រាប់ក្រុមតោខៀវនៅគ្រប់ការប្រកួតទាំងអស់។
ប្រភព៖ Sportsmole