ក្រុមហង្សក្រហម Liverpool បានដាក់សំណើរនៅទឹកប្រាក់ប្រមាណ ៨៦ លានផោន សម្រាប់ការផ្ទេរយកខ្សែបម្រើ Federico Chiesa ប៉ុន្តែត្រូវបានក្លឹប Juventus បដិសេធដោយយោងកាសែតអ៊ីតាលី La Repubblica បានចុះផ្សាយ។មានមូលហេតុដែលកីឡាករវ័យ ២៣ ឆ្នាំរូបនេះកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយ Juventus ពីក្លិប Fiorentina ក្តីប៉ុន្តែក្រុមរហស្សនាមស្រ្តីជរាមានបំណងចង់ចុះហត្ថលេខា ក្នុងកិច្ចសន្យាជាអចិន្រ្តៃយ៍នៅពេលចុងបញ្ចប់នៃរដូវកាលក្រោយ។
ក្រៅពី Liverpool នៅមានក្លឹបយក្សអង់គ្លេសធំពីរផ្សេងទៀតមានដូចជាៈ Chelsesa និង Manchester City ក៏បង្ហាញពីការ កោតសរសើរជាមួយនឹងការចាប់អារម្មណ៍ផ្ទេរយកកីឡាករដែលរកបាន ១៤ គ្រាប់និង Assist ១០ លើកក្នុងការបង្ហាញខ្លួនសរុបចំនួន ៤៣ ប្រកួតកាលពីរដូវកាលចាស់ មករួមក្រុមពួកគេផងដែរ។
ប្រភពខាងលើបន្តថាទោះបីជាមិនទាន់ក្លាយជាកម្មសិទ្ធិផ្តាច់មុខ ប៉ុន្តែគ្រូបង្វឹកលោក Massimiliano Allegri បានលើកឡើងដោយបញ្ជាក់ជំហរយ៉ាងច្បាស់ថា Chiesa ថានិងមិនអាចផ្ទេរចេញទៅក្លឹបទី៣ បានឡើយ។ Chiesas បានដើរតួនាទីយ៉ាងសំខាន់ក្នុងព្រឹត្តការណ៏ អ៊ឺរ៉ូ ២០២០ សម្រាប់ក្រុមអូសូរីរបស់លោក Roberto Mancini ក្រោយពីរកគ្រាប់បាល់ស៊ុតបញ្ចូលទី ២ ដងក្នុងការបង្ហាញខ្លួន ៧ លើកជាមួយទេពកោសល្យដ៏គួរអោយចាប់អារម្មណ៏នៅវគ្គផ្តាច់ព្រ័ត្រទល់និងក្រុមម្ចាស់ផ្ទះ អង់គ្លេស។
ប្រភព៖ Sportsmole