ក្រុមតោខៀវ Chelsea ត្រូវចំណាយប្រាក់ប្រមាណ១៣ លានផោនប្រសិនបើពួកគេ ចង់បង្កើនកិច្ចព្រមព្រៀងផ្ទេរយក ខ្សែការពារក្លឹប Villarreal គឺកីឡាករ Alfonso Pedraza មករួមក្រុមនោះ។ ខ្សែបម្រើការពារស្លាបឆ្វេងវ័យ ២៥ ឆ្នាំរូបនេះគឺជសមាជិកដ៏សំខាន់ដែលបានជួយក្រុមរហ្សសនាមទាហានជើងទឹកមួយនេះអោយឈ្នះពាន Europa League នៅរដូវកាលមុន។ បើទោះបីរូបគេចូលលេងបានតែ ១០ ដងនៅគ្រប់ក្របខណ្ឌប្រកួតហើយលេងរហូតដល់ទៅ ៨៨ នាទីក្នុងជ័យជម្នះចុងក្រោយលើក្រុមបិសាចក្រហម Man. Utd ។

ទម្រង់លេងរបស់កីឡាករអន្តរជាតិអេស្បាញរូបនេះត្រូវបានក្លឹបធំៗនៅតំបន់អឺរ៉ុបចាប់អារម្មណ៏ ដោយយោងគេហទំព័រ Calciomercato បានចុះផ្សាយថាក្លឹប Villarreal នឹងយល់ព្រមអោយ Pedraza ចាកចេញនៅក្នុងតម្លៃកំនត់ខាងលើ ទោះបីជាកិច្ចសន្យារបស់គេមានសុពលភាពរហូតដល់ឆ្នាំ ២០២៥ យ៉ាងណាក៏ដោយ។

ទោះយ៉ាងណា Chelsea អាចប្រឈមនិងការប្រកួតប្រជែងពីក្លឹបធំៗដូចជា Barcelona, AC Milan, Roma និង Bayer Leverkusen ដែលសុទ្ធតែបង្ហាញការចាប់អារម្មណ៍លើកីឡាកររូបនេះ។ Pedraza រកបាន៦ គ្រាប់និង Assist ៩ ដងពី ប្រកួតសរុប៩៤ លើកអោយ Villarreal ហើយកន្លងមករូបគេធ្លាប់ចូលលេងបាន ១៤ ប្រកួតក្នុងកំឡុងពេលខ្ចីជើងនៅក្លឹប Leeds United ដែលកាលនោះលេងនៅក្របខណ្ឌ Championship នារដូវកាល២០១៦-២០១៧កន្លងទៅ ។

ប្រភព៖ Sportsmole