ក្លិប Inter Milan បានធ្វើការទាក់ទងទៅកាន់ក្រុមបិសាចក្រហម Man. Utd ដើម្បីពិភាក្សាអំពីកិច្ច ព្រមព្រៀងខ្ចីជើង ខ្សែ ការពារស្លាបឆ្វេងកីឡាករ Alex Telles ទៅរួមក្រុម។អនាគតរបស់កីឡាករវ័យ ២៨ ឆ្នា រូបនេះនៅទឹកដី Old Trafford បច្ចុប្បន្នកំពុងត្រូវបានចោតជាសំនួរលើក ឡើងក្រោយបង្ហាញខ្លួនបានតែ ៩ ប្រកួតនៅលីកកំពូលអង់គ្លេស Premier League កាលពីរដូវកាលមុនដោយមិនបានប្រជែងតំណែងទី១ជាមួយកីឡាករអន្តរជាតិអង់គ្លេស Luke Shaw បាន។
មិនមែនមានតែ Inter Milan ដែលជាក្លឹបដំបូងដែលបង្ហាញការចាប់អារម្មណ៏ Telles នោះទេ ក្លឹប Roma ដែលដឹកនាំដោយលោក JoseMourinho កាលពីពេលថ្មីៗនេះត្រូវបាន Man United បដិសេធពីបំណងខ្ចីជើង Telles ពេលទីផ្សារដោះដូរបើកដំណើរការនាពេលនេះផងដែរ។
ប៉ុន្តែយោងការអះអាងរបស់អ្នកកាសែតអ៊ីតាលីលោក Gianluca Di Marzio បានឱ្យដឹងថា Inter Milan មិនបានអាក់អន់ចិត្តនិងអស់សង្ឃឹមចំពោះជំហររបស់ក្លឹបជើងឯកអង់គ្លេស២០សម័យជាមួយក្រុម Roma នោះទេ។ ផ្ទុយទៅវិញក្រុម សង្ឃឹមថានឹង បង្កើនការចរចារខ្ចីជើងកីឡាករអន្តរជាតិអាមេរិកខាងត្បូងរូបនេះ ក៏ព្រោះតែកន្លងមក Inter Milan ធ្លាប់ខ្ចីជើង Telles កាល ពីរដូវកាល២០១៥-២០១៦ ពេលដែលរូបគេនៅជាកីឡាករក្លឹបបយក្សតួគី Galatasaray ។ គួរបញ្ជាក់ថាក្រោយផ្ទេរពី Porto មក Telles បង្ហាញខ្លួន ២៤ ប្រកួតឱ្យក្រុមលោក Ole Gunnar Solskjaer នៅរដូវកាលដំបូង( ២០២០-២០២១) ស្របពេលកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួននៅមានសុពលភាព ៣ ឆ្នាំទៀតឯណោះ។
ប្រភព៖ Sportsmole